ពត៌មានក្នុងប្រទេស

យុវសិស្សសរសេរផ្តាំលើFacebook​លោត​ពី​លើ​អគារ​​កម្ពស់​៤​ជាន់ រួច​

ផុត​​ពី​សេច​ក្តី​ស្លាប់​

រាជធានីភ្នំពេញ ៖​ ​សិស្ស​វ័យ​​ជំ​ទង់​​​កូន​កាត់​ខ្មែរ​-រុស្ស៊ីម្នាក់​ ​ដែល​បាន​លោត​ពី​លើ​អគារ​កម្ពស់​ជាន់​ទី​៤ កាល​ពី​វេលា​ម៉ោង​​ប្រ​មាណ​១២ និង​៤០​នាទី​ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១១ នោះ​ មក​ដល់​ វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​ត្រូវ​បាន​គ្រូ​ពេទ្យ​ នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បង្ហើប​ឱ្យ​ដឹង​ថា រួច​ផុត​ពី​សេច​ក្តី​ស្លាប់​​ហើយ ប៉ុន្តែ​គេ​​នៅ​ព្យា​បាល​របួស​បាក់​ដៃ​ បាក់​ជើង ជា​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា សិស្ស​ជំ​ទង់ ដែល​​លោត​ពី​លើ​អគារ​​ជាន់ទី​៤ ​នោះ​ គឺ​សាលា​អន្តរ​ជាតិ​សិង្ហ​បុរី​ស្ថិត​នៅ​តាម​បណ្តោយ​​​វិថី​​​ហ្សា​ល​ ដឺហ្គោល សង្កាត់​អូរ​​ឫស្សី​ទី២ ខណ្ឌ​៧មករា ​ហើយ​ថា នេះ​ជា​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​ ដោយ​សារ​ខឹង​ម្តាយមីង​​មិន​បាន​ផ្គាប់​ចិត្ត​របស់​ខ្លួន។ យុវសិស្ស​រូប​នេះ​ឈ្មោះ​លឹម រ៉ូម៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​១០ ​​និង​មាន​ទី​លំនៅ​​ផ្ទះជាន់​ទី​២ ទល់​មុខ​សាលា​ឯក​ជន​នេះ​តែ​ម្តង​។

គួរ​រំ​លឹក​ថា វេលា​ថ្ងៃ​ត្រង់​នោះ​ គេ​ឃើញ​ស្ត្រី​​​ជា​ម្តាយ​មីង​​យុវសិស្ស​រូ​ប​នេះ ​ដឹក​ដៃ​ក្មួយ​ដើរ​​ឆ្លង​​វិថី​​ហ្សា​ល​ដឺ​ហ្គោល ទាំង​ទឹក​មុខ​​មាំ និង​ស្តី​​បន្ទោស​​ ហើយ​ពេល​នោះ​គេ​ក៏​​ឃើញ​​ក្មេង​ប្រុស​រូបនេះ ដែល​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​​​ជា​សិស្ស ហាក​់​ដូច​ជា​មាន​ទឹក​ភ្នែក​រលីង​រលោង​​​ផង​ដែរ​។ សាក្សី​និយាយ​ទៀត​ថា ​ពេល​​នាំ​​ដល់​មាត់​​ទ្វារ​សាលា​ក្មេង​ប្រុស​រូប​នេះ​​ក៏​ចូល​​ផុត​ទៅ ចំណែក​ស្ត្រី​ជា​ម្តាយ​មីង​បាន​ដើរ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​ខណៈ​បាន​ពាក់​កណ្តាល​​ទ្រូង​ផ្លូវ​ស្រាប់​តែ​​ក្មួយ​ប្រុស​​លោត​ពី​ លើ​អគារ​​សាលា​ជាន់​ទី​៤ ធ្លាក​់​​​​​ចម្ងាយមិន​បាន​១០​ម៉ែត្រ​ពីស្ត្រី​​នោះ​ផង​ ធ្វើឱ្យ​​មាន​ការ​តក់​ស្លុត​​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​​។ ចាត់​ទុក​​ថា​ជា​សំណាង​ល្អ​មួយ​ផង​ដែរ ព្រោះ​ក្មេង​​ប្រុស​ជំ​ទង់​​នេះ​ធ្លាក់​មក​ប៉ះ​​នឹង​​សំយាប​អ​​ាលុយ​មី​ញ៉ូម រួច​ហើយ​ធ្លាក់​មក​ប៉ះ​ដំបូល​​រថយន្ត​​​ជា​បន្ត​ទៀត ទើបធ្លាក់​មក​ដល់​​កំរាល​ថ្នល់​។

តាម​សាក្សី​​ដែល​ឃើញ​ហេតុ​ការណ៍​​រៀប​រាប់​ទៀត​ថា ភ្លាមៗ​នោះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច និង​​ហៅ​រថយន្ត​សង្គ្រោះ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ទៅ​​ដឹក​​​ក្មេង​​ប្រុស​យក​ទៅ​​សង្គ្រោះ​ជា​បន្ទាន់​​។​ ​តាម​ការ​ពិនិត្យ​​នៅ​កន្លែង​កើត​ហេតុ គេ​ឃើញ​យុវ​សិស្ស​លឹម រ៉ូម៉ា បាក់​ដៃ​ បាក់​ជើង​​ ​​​ប៉ុន្តែ​មិន​គ្រោះ​ថ្នាក​់​ដល់​ជីវិត​ទេ។ ​មូល​ហេតុ​​ច្បាស់​លាស់​នៃ​ការ​លោត​ប៉ង​សម្លាប់​ខ្លួន​របស់​យុវសិស្ស​រូ​ប​ នេះ​គេ​មិន​ទាន់​អាច​ដឹង​​ឱ្យ​បាន​ស៊ី​ជម្រៅ​​ទេ​​ តែ​​តាម​ប្រ​ភព​​និយាយ​ត​ៗ​គ្នាថា យុវសិស្ស​​រូប​នេះ​​បើ​គេ​ចង់​បាន​​អ្វីមួយហើយ​ គឺ​ត្រូវ​​តែ​បំពេញ​ចិត្ត​របស់​គេ​​ ដូច្នេះ​ហើយ​ទើប​ក្មេង​​​​ប្រុស​កូន​កាត់​នេះ​​​សម្រេច​ចិត្ត​​លោត​ប៉ង​ សម្លាប់​ខ្លួន​​ពី​លើ​អគារ​​សាលា​​។

មន្ត្រី​សាលា​សង្កាត់​​អូរ​ឫស្សី​​ទី​២ ​បាន​ឱ្យ​ដឹង​ថា យុវសិស្ស​​ឈ្មោះ​លឹម រ៉ូមា ជា​កូន​កាត់​​ខ្មែរ​-រុស្ស៊ី គឺឪពុក​ជា​ជន​ជាតិ​​ខ្មែរ ឯ​ម្តាយ​ជា​ជន​ជាតិ​រុស្ស៊ី​។ ​បាន​​ជា​​រូប​គេ​មាន​ឪពុក​​​ជា​ខ្មែរ ម្តាយ​ជា​រុស្ស៊ីនេះ ដោយ​សារ​ឪពុក​យុវសិស្ស​រូប​នេះ​ជា​មន្ត្រី​រាជ​ការ​​​ទៅ​រៀន​នៅ​សហ​ភាព​ សូវៀត ជា​ច្រើន​ឆ្នាំ និង​បាន​យក​ប្រ​ពន្ធ​ជា​ជន​ជាតិ​រុស្ស៊ី និង​បានកូន​ប្រុស​​មួយ ហើយ​​យក​មក​​ផ្ញើ​ម្តាយមីង​​ចិញ្ចឹម​បីបាច់​​​​ថែ​រក្សា​រហូត​ដល់​សព្វ​ថ្ងៃ ​​៕

 

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

សរសេរផ្ដាំតាម Facebook លាមិត្ដភក្ដិ ២ម៉ោង ក្រោយលោត ពីលើអគារ សាលាអន្ដរជាតិ សិង្ហបុរីសម្លាប់ខ្លួន

ភ្នំពេញ ៖ ក្មេងប្រុស ដែលរៀននៅសាលាអន្ដរជាតិសិង្ហបុរី ស្ថិតនៅក្បែររង្វង់មូលនាងគង្ហីង ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បានលោត ពីលើអគារជាន់ទី៤ ដើម្បីសម្លាប់ខ្លួន ដោយសារតែតូចចិត្ដរឿងអ្វីមួយ នៅក្នុងគ្រួសារ និងរឿងផ្ទាល់ខ្លួន ប៉ុន្ដែអ្វីដែលធ្វើឱ្យមានការចាប់ អារម្មណ៍នោះ គឺជនរងគ្រោះ បានសរសេរឃ្លាប្រយោគ នៅលើ Facebook របស់ខ្លួន ដោយនិយាយថា សុំលាមិត្ដភក្ដិទាំងអស់គ្នា ក្នុងរយៈពេល ២ម៉ោងក្រោយទៀត។

យោងតាម សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ មានការចោមរោមមើល ពីសំណាក់សិស្ស និងប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ ខណៈដែលពួកគេ បានឃើញហេតុការណ៍ លោតពីលើអគារជាន់ទី៤ ដើម្បីសម្លាប់ខ្លួន ពីសំណាក់ក្មេងសិស្សសាលា អាយុ១៧ឆ្នាំម្នាក់ នៅសាលាអន្ដរជាតិសិង្ហបុរី ប៉ុន្ដែការប៉ង ធ្វើអត្ដឃាត របស់យុវសិស្សរូបនេះ មិនបានសម្រេចឡើយ ពោលគឺ បានត្រឹមតែរងរបួសធ្ងន់ប៉ុណ្ណោះ ហើយត្រូវបានគេដឹកបញ្ជូន ទៅ សង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ។

អធិការរង ទទួលបន្ទុកព្រហ្មទណ្ឌ ខណ្ឌ ៧មករា លោកក្រេត សិខរីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ក្មេង ប្រុសរងគ្រោះ មានឈ្មោះ លឹម រ៉ូម៉ា អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ក១ នៃសាលាអន្ដរជាតិសិង្ហបុរី ហើយបច្ចុប្បន្ន រស់នៅជា មួយឪពុកមាបង្កើត ឈ្មោះ លឹម យួរ អាយុ ៣៥ឆ្នាំ មុខរបរ ជាអ្នកលក់ដូរនៅផ្សារអូរឫស្សី ហើយស្នាក់នៅផ្ទះលេខ ៣៥១ឋែ២ ផ្លូវលេខ ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា ។

បើយោងតាមសិស្សសាលា ដែលជាមិត្ដភក្ដិរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ លេខ៥០៤ ហើយក៏ដាក់កាបូបចុះ រួចដើរចុះមកជាន់ទី៤ ហើយក៏ធ្វើសកម្មភាព លោតពីលើអគារ ប៉ងសម្លាប់ខ្លួនតែម្ដងទៅ ប៉ុន្ដែមិនស្លាប់នោះទេ ។

សេចក្ដីរាយការណ៍បានបន្ដថា ជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ ដោយបាក់ដៃ ឆ្វេងនិងបាក់ជើងឆ្វេង ព្រមទាំងរងរបួស ជាច្រើនកន្លែងផ្សេង ទៀត ។

យោងតាមប្រភពព័ត៌មាន ពីមន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងដែលក្មេងរងគ្រោះ កំពុងសម្រាកព្យាបាលនោះ បានឱ្យដឹងថា រហូត មកដល់រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ក្មេងប្រុសរងគ្រោះ បានដឹងខ្លួន ហើយអាចដកដង្ហើមបាន ប៉ុន្ដែនិយាយមិនកើត ។

យោងតាមអធិការរងនគរបាល ខណ្ឌ៧មករា លោក ក្រេត សិខរីន បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក បានសាកសួរឪពុកមា របស់ជនរងគ្រោះ ជុំវិញមូលហេតុ ដែលនាំឱ្យជនរងគ្រោះប៉ងសម្លាប់ខ្លួន ដោយលោតពីលើអគារយ៉ាងដូច្នេះ តែព័ត៌មានយ៉ាងណានោះ គឺគេមិនទាន់ដឹងឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងតែ ស្វះស្វែងរកពាក្យពេចន៍ របស់ក្មេងប្រុសរងគ្រោះ ដែលបានបង្ហោះនៅលើគេហទំព័រ ធាចបៀៀក ពីការផ្ដាំផ្ញើមុនពេលធ្វើអត្ដឃាត ៕

Photo by DAP-NEWS

Photo by DAP-NEWS

ប្រភពពីគេហទំព័រ DAP

រៀបចំដោយ៖ លោក តៅ ប្រសិទ្ធា

រំលោភក្រមុំចាស់កណ្តាលស្រូវទុំរួចច្របាច់កសម្លាប់

ខេត្ត​កំពង់ស្ពឺ ៖​ ករណី​ចាប់​រំលោភ​រួច​សម្លាប់​នៅ​កណ្តាល​ស្រូវ​ទុំ​ក្នុង​ស្រែ​​បាន​កើ​តឡើង​ កាល​ពី​វេលា​យប់​​​ថ្ងៃ​ទី​២៦ វិច្ឆិកា ​នៅ​​ភូមិ​​​​ក្រាំង​​​តា​កន ក្នុង​ទឹក​ដី​ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច។ ​គេ​មាន​ការ​សង្ស័យ​ថា ជន​ដៃ​ដល់​ទំនង​ជា​​​មនុស្ស​ស្គាល់​គ្នា​​ ទើប​អាច​​នាំ​នាង​​ចេញ​ពី​ផ្ទះ ទៅ​ចាប់​រំលោភ​​​នៅ​កណ្តាល​​​ស្រែ​ស្រូវ​ទុំ​​ ហើយ​បាន​គេ​ច​ខ្លួន​បាត់​ទាំងយប់​។

មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា ​សព​នារី​រង​គ្រោះ​ឈ្មោះ​មិន សុខ ហៅ​អ៊ិត ​អាយុ​៣៦​ឆ្នាំ រស់​​នៅជា​មួយ​​ក្មួយ​​ប្រុស​ម្នាក់​​អាយុ​​៧​ឆ្នាំ​។ មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំស្រួច​​​បន្ត​ឱ្យ​ដឹង​ទៀ​ត​ថា សព​នារី​រង​គ្រោះ​នេះត្រូវ​​អ្នក​ភូមិ​ជា​មួយ​​គ្នា​ប្រ​ទះ​ឃើញ​ក្នុង​ស្រែ​ របស់​គាត់ ខណៈ​​​ដែល​គាត់​​​ទៅ​ច្រូត​​ស្រូវ​នា​រសៀល​ថ្ងៃ​ទី​​២៧ វិច្ឆិកា ​ទើ​​ប​​មាន​ការ​ភ្ញាក់​ផ្អើល​​​ឆោ​ឡោ​ប្រាប់​ដល់​​សមត្ថ​កិច្ច​ទៅ​​ត្រួត​
ពិនិត្យ​។

លោក​​អនុ​សេនីយ៍​ឯក​សម សាក់ នាយ​រង​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ប្រាប់​កោះ​សន្តិ​ភាព​​ថា ​ស្ត្រី​ឈ្មោះ​គីម អិត​​ បាន​​ទៅ​ច្រូត​ស្រូវ​នៅ​ស្រែ​របស់​គាត់​ខាង​ក្រោយ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ និង​បាន​ឃើញ​​​នាង​ដេក​ស្លាប់​ក្នុង​ស្រែ​របស់​គាត់​។ ​ដោយ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​​​នៅ​ឆ្ងាយ​ដាច់​​ៗពី​គ្នា​​ ប្រ​មាណ​​​៣០​ទៅ​៤០​ម៉ែត្រ ​ទើប​ពុំ​មានអ្នក​ជិត​​​​ខាង​ណា​ម្នាក់​បាន​​ដឹង​។

ស្ត្រី​រង​គ្រោះ​​ជា​នារី​ក្រ​មុំ​ចាស់ អាយុ​៣៦​ឆ្នាំ ​កំព្រា​​ឪពុក​ម្តាយ​​ រស់​នៅ​ជា​មួយ​ក្មួយ​ប្រុស​ម្នាក់​ អាយុ​៧​ឆ្នាំ​។ នៅ​​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ​​បើ​តាម​​ក្មួយ​​​ដែល​​នៅ​ជា​មួយ​បាន​​​ប្រាប់​អ្នក​ភូមិ​ថា មី​ង​របស់​ខ្លួន​​​បាន​បាត់​តាំង​ពី​យប់​ម៉្លេះ លុះ​ព្រឹក​ឡើង​រហូត​ដល់​ថ្ងៃ​រសៀល​​ ទើប​អ្នក​ភូមិ​ឃើញ​សាក​សព។

ប៉ូលិស​​បច្ចេក​ទេស​​​ដែល​ធ្វើ​កោសល្យ​វិច័យ​នា​ព្រឹក ​ថ្ងៃ​ទី​២៧ វិច្ឆិកា ​បង្ហើប​ឱ្យ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​​​ត្រូវ​​ឃាត​ក​ចាប់​រំ​លោភ​យ៉ាង​ព្រៃ​ផ្សៃ​និង​មាន​ស្នាម ​​​ដាល់​មួយ​ដៃ​ចំ​ភ្នែក​​ខាង​ឆ្វេង​ជាំ និង​​មាន​ស្នាម​ក្រ​ចក​និង​ម្រាម​ដៃ​​​ច្រ​បាច់​កសម្លាប់​​។ សព​ត្រូវ​​ប៉ូលិស​​​បច្ចេក​ទេស​​ពិនិត្យ​ឃើញ​ថា ​មាន​ឈាម​ហូរ​នៅ​ស្រស់​ៗនៅ​ឡើយ​​ ចេញ​ពី​​ផ្លូវ​ភេទ។​ ​ប៉ូលិស​​កំពុង​ស្រាវ​ជ្រាវ​​ និង​កំណត់​មុខ​សញ្ញា​ដើម្បី​​​ចាប់​ខ្លួន​ឃាត​ក​។ ឯសព​ស្ត្រី​ក្រ​មុំ​​ចាស់​ត្រូវ​​អ្នកភូមិ​រួម​ទាំង​​បង​ប្អូន​ធ្វើ​បុណ្យ​ តាម​ប្រ​ពៃ​ណី​ក្រោយ​ពី​​ប៉ូលិស​ពិនិត្យ​​រួច​រាល់​៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ក្មេង​ស្ទាវ​​ជិះ​ម៉ូតូ​អត់​មួក​​គេច​ពី​ប៉ូលិស​​ជ្រុល​ទៅ​បុក​របួស​​ប្តី​-ប្រពន្ធ និង​កូន​

ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:២៣

ខេត្តបាត់ដំបង ៖ ​យុវជន​​២​នាក់​ត្រូវ​គេ​និយាយថា ​បាន​ជិះ​​ម៉ូតូ​ទៅ​បុក​​អ្នក​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ផ្សេង​ទៀតទាំង​កំរោល ប​ណ្តាល​ឱ្យ​​ដួល​របួស​៣​នាក់​ប្តី-ប្រពន្ធ និង​កូន​តូច​ក្នុង​គ្រា​ដែល​​ពួកគេព្យា​យាម​​ជិះ​គេច​ឱ្យ​ផុតពី​ការ​តាម​ ស្ទាក់​ចាប់​ជា​ច្រើន​​ដំណាក់​របស់​សមត្ថ​កិច្ច​ចរាចរ​ណ៍​ខេត្ត​​ដោយសារ​ ពួកគេ​​ជិះ​ម៉ូតូ​​​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ។ ហេតុ​ការណ៍​នេះ បាន​កើត​​ឡើង​កាល​​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៧​វិច្ឆិកា ​នៅ​ចំណុច​គោល​ដៅ​​ចុង​ស្ពាន​ថ្ម​ថ្មី​ត្រើយ​ខាង​​កើត​ ក្បែរ​វត្ត​សង្កែ​ ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ។

នេះ​មិន​មែន​លើក​ទី​១ ទេ ដែល​​កម្លាំង​នគរ​បាល​ចរា​ចរ​​ខេត្ត​​ដេញ​​ស្ទាក់ចាប់​​បទ​ល្មើស​​ចរា​ចរណ៍​ បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ដល់អ្នក​ដំណើរ​​ផ្សេង​​ទៀតនោះ ។ ​សាក្សី​​ដែល​​ឃើញ​ហតុ​ការណ៍​​ផ្ទាល់​​ភ្នែក​បាន​និយាយថា នៅ​យប់​នោះ​គេ​ឃើញ​ក្មេង​ស្ទាវ​​២​នាក់​ជិះ​ម៉ូតូ​​ហុង​ដាឌ្រីម​ តែ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ទេ​ លុះ​​ជិះ​មក​ដល់​ចំណុច​ខាង​មុខ​រតនា​​គារ​ខេត្ត បានចូល​ស៊ង​សមត្ថ​កិច្ច​​ចរាចរណ៍​ដែល​សម្ងំ​ពួន​ស្ទាក់​តាម​គល់​ឈើក្បែរ​របង ​ និង​ក្បែរ​​គល់​ស្ពាន​ថ្ម​​ ស្ទុះ​ចេញ​មក​ស្ទាក់​​ប្រសេក​​​ប្រសាច​ជា​ច្រើន​​ដំណាក់​ ធ្វើ​ឱ្យ​​ក្មេង​ស្ទាវ​នោះបង្កើន​​ល្បឿន​​ជិះ​ម៉ូតូ​គេច​សមត្ថ​កិច្ច​ពេញ​ ថ្នល់​ ។ សាក្សី​បន្ត​ថា ​ពេល​នោះ​គេ​ឃើញ​មន្ត្រី​ខ្លះ​លើក​ដំបង​រក​វាយ ហើយ​ខ្លះ​​ទៀត​ដេញតាម​ធ្វើ​ឱ្យ​ក្មេងស្ទាវ​នោះ​កាន់តែ​ភ័យ ​ក៏​បន្ថែម​ល្បឿន​ជ្រុល​​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​មក​ពី​ មុខ​បណ្តាល​ឱ្យ​​ដួល​រង​របួស​​៣​នាក់ប្តី-ប្រពន្ធ និង​កូន​តូច​ ហើយ​ក្មេង​ស្ទាវនោះបាន​រត់​ចោល​ម៉ូតូ​បាត់ ។

មន្ត្រី​​នគរបាល​ចរា​ចរ​​នៅគោល​ដៅ​​នោះ​និយាយ​ថា ​សមត្ថ​កិច្ច​​បាន​ផ្លុំ​​កញ្ចែ​​បញ្ឈប់​​ជា​ច្រើន​ដំណាក់​ ដើម្បី​ផាក​ពិន័យ​​ពេលឃើញ​ជន​ស្ទាវនោះ​ជិះ​ម៉ូតូ​​មិន​ពាក់​មួក​​សុវត្ថិ​ ភាព តែ​ពួក​គេ​​គិត​តែ​ពី​បន្ថែម​ល្បឿន​​ទើប​ជួប​គ្រោះ​ថ្នាក់​​បែប​នេះ។

ទោះ​បីជា​យា៉ងណា​​​សកម្ម​ភាព​នេះ​​ត្រូវ​បាន​​សាក្សី​ ​ និង​​ក្រុម​​អ្នក​ប្រាជ្ញ​តាម​​តុ​​កាហ្វេ​មួយ​ចំនួន​រិះ​គន់​ចំពោះ​អ្នក​​ មិន​ព្រម​គោរព​ច្បាប់​ ហើយ​​ក៏​រិះ​​គន់​មិន​ឈប់​ដែរដល់​សកម្ម​ភាព​ពូន​ស្ទាក់​​រប​ស់​សមត្ថ​កិច្ច​ តាម​គល់​ឈើ​ តាម​ទ្វារ​​របង​​សាលា ឬ​ផ្ទះ​អ្នក​ស្រុក​​ជាដើម ។ ​អ្នក​រិះ​គន​់​និយាយថា ​បើ​ពេល​ថ្ងៃ​ពួន​ក៏​ពួន​ចុះព្រោះ​ខ្លាច​​គេ​ឃើញ​ចាប់​​​​បទ​ល្មើស​មិន​បាន ចុះ​ពេល​យប់​​ងងឹត​​​ឈឹង​ហេតុ​​អី​បាន​ជា​​សមត្ថ​កិច្ច​ពួន​តាម​គល់​​ឈើ​ដែរ ហើយ​តាម​គោល​ដៅ​គ្មាន​ស្លាក​សញ្ញា​​ទៀត ពេល​បទ​ល្មើស​មក​ដល់​​ក៏ស្ទុះ​ចេញ​មក​ចាប់ទាំង​ទទឹង​ទទែង​​តែ​ម្តង ដែល​សកម្ម​ភាព​នេះ​អាក្រក់​​មើល​ណាស់ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ផឹក​​ស៊ី​​ស្រវឹង​ទាស់​​ពាក្យ​សម្តី​​​​គប់កែវ​​​​ផ្អើល​​ពេញ​​ភោជនីយដ្ឋាន​​ចាប់​ខ្លួន​​3នាក់

ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:១៧

រាជធានីភ្នំពេញ ៖​ ​​​ប៉ូលិស​​​​ប៉ុស្តិ៍​​​​ទឹក​ល្អក់​​ទី១​ បាន​​​ឃាត់​ខ្លួន​​​​មនុស្ស​​​៣​នាក់​​​​​ បន្ទាប់​ពី​​ពួកគេ​ផឹក​ស៊ី​​​ស្រវឹង​​​ហើយ​​​​ទាស់​​ពាក្យសម្តី​​គ្នា​​​​ រហូត​ដល់​​​​វាយ​តប់គ្នា​​និង​គប់​​កែវ​ដាក់​គ្នា​ផ្អើល​ពេញ​​ភោជនីយ​​​​ ដ្ឋាន​​​ និង​បណ្តាល​ឱ្យ​​​​​ថៅកែ​​​ភោជនីយដ្ឋាន​​​រង​របួស​ដេរ​​ចំនួន​​៨​ថ្នេរ​​ ផងដែរ ។​ ហេតុការណ៍​​​​​​ប៉ះ​​ទន្គិចគ្នា​​​​រវាង​​​ក្រុម​​អ្នក​​ផឹក​​​ស៊ីនេះ ​បាន​កើត​ឡើង​កាលពី​​វេលា​​​ម៉ោង​​​១០​​យប់​​ថ្ងៃទី​​​២៧  វិច្ឆិកា  នៅក្នុង​​​ភោជនីយដ្ឋាន​​​​វិចិត្រ​១ ​ស្ថិត​នៅ​​​​កែង​​ផ្លូវ​​លេខ​២៥៩​ និងផ្លូវ​លេខ​​១១៨​​ សង្កាត់​​​​​ទឹក​ល្អក់​​ទី១ ខណ្ឌ​ទួល​គោក  ។

ការកើត​មាន​អំពើ​ហិង្សា​​​នៅ​ក្នុង​ហាង​​នេះ​បណ្តាល​ មក​ពី​​យុវជន​ស្ទាវ​​​២ក្រុម​ដែល​​ចូល​ទៅ​​ផឹកស៊ី​មាន​ទំនាស់​​ពាក្យ​សម្តី​ ​គ្នា​ដោយ​​១​​ក្រុម​មាន​គ្នា​៣​នាក់​ និង​​១ក្រុម​​​ទៀត​​​មាន​គ្នា​​​៦​នាក់ ។  ​ចំណែក​ជន​​៣​​នាក់​ដែល​ត្រូវ​​​ចាប់​​ខ្លួន​​នោះ​មាន​១-​​ឈ្មោះ​​​ដួង ដារ៉ា  ភេទ​ប្រុស អាយុ​​២២​ឆ្នាំ​ ​ជា​មន្ត្រី​​​​​យោធា​ ​មាន​ទីលំនៅ​​ផ្ទះ​លេខ​​១០​E3 ផ្លូវ​​លេខ​១០៧​ សង្កាត់​​​មនោរម្យ​​​ ខណ្ឌ​៧​មករា​ ២-​​ឈ្មោះ​ឈួន សុភ័ណ្ឌ​ ភេទ​ប្រុស អាយុ​​​​២២​ឆ្នាំ​ ​ជានិស្សិត​​​ ឆ្នាំ​​ទី២​ នៃវិទ្យា​​ស្ថាន​ស៊ីតិច​ មាន​ទី​លំនៅ​​ ផ្ទះ​លេខ៩៨​ ផ្លូវ​​លេខ​​​៥៣​ សង្កាត់​​​ផ្សារ​​​ថ្មីទី៣​ ​​ខណ្ឌ​​ដូន​ពេញ​ ​និង​៣-ឈ្មោះ​អឿន​ ​សារ៉េត ភេទប្រុស ​អាយុ​២២ឆ្នាំ មាន​ទីលំនៅ​​​ក្នុង​សង្កាត់​​​​វាល​វង់​ ខណ្ឌ​​៧​មករា ​។ ចំណែក​​​ម្ចាស់​​ភោជនីយដ្ឋាន​​​​វិចិត្រ​​​១​ ​​ឈ្មោះ​​បៀន វិចិត្រ  ​ភេទ​ប្រុស អាយុ​៣២ឆ្នាំ​ ជាមន្ត្រី​​ប៉ូលិស​​​ក្រសួង​មហា​​ផ្ទៃ បានរង​​របួស​ដៃស្តាំ​ដោយសារ​​ត្រូវ​កែវ ​។

នៅ​ពេល​កើត​មាន​​​ការប្រទូស្តរ៉ាយ​គ្នា​​​នោះ​មនុស្ស​ ក្នុង​​ហាង​​​បាន​​នាំ​គ្នា​​​រត់​ប្រសាច​ដើម្បី​គេច​ពីកែវ​​ហោះ ។ ​ចំណែក​​លោក​បាន វិចិត្រ ជា​ម្ចាស់​ហាង​បាន​​​ឱ្យ​ដឹង​ថា  នៅ​ពេល​​មាន​ទំនាស់​​គ្នា​នោះ​គាត់​​​​បាន​ទៅ​​​ឃាត់​​ហើយត្រូវ​​ក្រុម​ជន​ នេះ​គប់​​​១កែវ​​ត្រូវ​ចំដៃ​ គ្រូពេទ្យ​​ដេរ​៨ថ្នេរ ។

រីឯឈ្មោះ​​ដួង ដារ៉ា  ដែលត្រូវ​ចាប់​ខ្លួន​និយាយ​ថា ​ នៅ​​មុនពេល​​កើត​ហេតុខ្លួន​មាន​​មិត្ត​ភក្តិ​​​បងប្អូន​​​៦​នាក់​​​កំពុង​ អង្គុយ​​​ហូប​ចុក​​នៅ​ក្នុង​​​ហាង​​ហើយ​​ក៏​​មាន​ភ្ញៀវ​​នៅតុ​ក្បែរ​​​នោះ​​ ដែល​​ស្គាល់​​ក្រុម​​​របស់​ខ្លួន​បាន​​​​មក​ជល់​​​កែវ​​។ ក្រោយ​​មក​ជន​នោះ​​​​​បាន​គប់​​​​កែវ​ទៅ​​តុ​ផ្សេង​ទៀត​បណ្តាល​ឱ្យ​មាន​​ការ ​​​ប៉ះ​ទង្គិច​​គប់គ្នា​ទៅ​វិញ​​​ទៅមក​​ ឯ​ខ្លួន​​ពុំ​បាន​ចូលរួម​​​គប់​​ទេគ្រាន់​តែ​ជួយ​ឃាត់​។ ​​តាម​​សមត្ថកិច្ច​​​ឱ្យ​ដឹងថា បន្ទាប់​ពី​មាន​ទំនាស់​គ្នា​​​ប៉ូលិស​​បាន​ចុះ​​​ទៅ​អន្តរាគមន៍​ហើយ​ដេញ​ ចាប់​បាន​​ចំនួន​៣​នាក់​ នៅពេល​​​ព្យាយាម​​រត់គេច​​ខ្លួន​ចោល​ម៉ូតូ​​ និង​ដក​ហូត​​​បាន​ម៉ូតូ​ចំនួន​២គ្រឿង​ ។

សូម​រំឭកថា នៅ​ភោជនីយដ្ឋាន​​វិចិត្រ​១​នេះ កន្លង​មក​ ​មាន​​ក្រុម​​យុវជន​​ដែល​​ចូល​​ផឹកស៊ី​​មាន​ទំនាស់់​​​​គប់​កែវ​​​ដាក់គ្នា​ ម្តង​​ហើយ​ ដែល​​​ធ្វើ​​ឱ្យ​​​​បាត់​បង់​​សណ្តាប់​ធ្នាប់​​​ និង​បង្ក​​ការ​​ភ័យ​​ខ្លាច​​ដល់​​ប្រជា​ពល​រដ្ឋ​​​ក្បែរខាង។  ​នៅ​ព្រឹក​​ថ្ងៃទី​​២៨​ ​ខែវិច្ឆិកា ​​សមត្ថកិច្ច​បាន​​ធ្វើ​ការ​​​សម្របសម្រួល​​​​គ្នា​ដោយ​​​ម្ចាស់​​ហាង​ទារសង ​ការខូចខាត​និង​ព្យា​បាល​​របួស​ចំនួន​​៤០០​​ដុល្លារ ពីក្រុម​​​បង្ក​ការ​ប្រទូស្តរ៉ាយ​គ្នា​​​នេះ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

រទះ​ឃើញ​បុរស​ម្នាក់​ចង.ក​ស្លាប់ ​នៅ​នឹង​ដើម​ស្លែង​វល្លិ

ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:០៧

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលា​ម៉ោង​​៥​និង៣០នាទីព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ​២០១១ សាកសពបុរសម្នាក់ត្រូវបានគេប្រទះ​ឃើញធ្វើអត្តឃាតដោយយកក្រមាចង.ក​នៅ​នឹង​ ដើមស្លែងវល្លិ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទិស​ពាយ័ព្យ​ពី​​បន្ទាយយោ​ធាអង្គភាពគាំទ្រនៃកង​ពល​ តូច​លេខ​៥១ ស្ថិត​ក្នុង​ភូមិ​ជោគជ័យ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី ស ឆុង អធិការនគរ​បាល​ស្រុកអូរជ្រៅ បានឲ្យដឹងថា សពបុរស​​ចង.កធ្វើអត្តឃាតនេះ ពុំត្រូវបានគេ​ស្គាល់​អត្ត​សញ្ញាណនោះទេ តែគេសង្ស័យ​ថា​ ជា​អ្នកធ្វើ​ចំណាក​ស្រុកពីឆ្ងាយមកស៊ីឈ្នួលច្រូតស្រូវ​ឲ្យ​ថៃ។ សាកសពបុរសនេះត្រូវបានកម្លាំង​យោធា​នៅ​ជិត​នោះ ក្រោកដាំបាយទទួលទានពេលព្រឹក ប្រទះ​ឃើញ រួចបានរាយការណ៍ឱ្យនគរបាលចុះ​មក​ត្រួត​ពិនិត្យ ។

លោកអធិការបានបន្តថា ក្រោយពីទទួល​បាន​ព័ត៌​មាន​នេះភ្លាម​កម្លាំងជំនាញរបស់អធិការ​ដ្ឋាន​នគរបាល​ ស្រុកអូរជ្រៅ សហការជាមួយ​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និង​មន្ត្រី​យោធា​នៅ​ទីនោះធ្វើការត្រួតពិនិត្យ​ឃើញថា សព​នេះបាន​យក​ក្រមាចង.កភ្ជាប់នឹងដើម​ស្លែង​វល្លិ និងមានអាយុប្រហែលជាង៤០ឆ្នាំ។ តាម​ការឆែកឆេរនៅក្នុងខ្លួនសព​សមត្ថ​កិច្ច​ឃើញ​មាន​លុយ១ម៉ឺនរៀល​នៅ​ក្នុង​ ហោប៉ៅ​​ខោ និង​លេខ​ទូរស័ព្ទ​ដៃ១ខ្សែ ប៉ុន្តែ​​ពុំ​ឃើញ​មាន​អត្ត​សញ្ញាណ​​ប័ណ្ណ​សម្គាល់​​ខ្លួន​ទេ។ ពេល​នោះ​សមត្ថ​កិច្ច​បាន​​ទាក់​ទង​​តាម​លេខ​ទូរស័ព្ទ​​ដែល​រក​​ឃើញ​​នៅ​នឹង​ ខ្លួន​សព ដើម្បីសាកសួរ​រក​សាច់ញាតិ។ ​ពេល​ទូរស័ព្ទ​ទៅ​ជួប​បុរស​ម្នាក់​នៅឯខេត្តប៉ៃលិន ហើយ​ម្ចាស់លេខ​នោះ​ប្រាប់​ថា គាត់​ក៏​មិនដឹង​ថា សព​នេះ​ជានរណាទេ ព្រោះលេខ​ទូស័ព្ទ​របស់​គាត់​មានគេស្គាល់ច្រើន(ឲ្យគេច្រើន)។

លោកវរសេនីយ៍ត្រី ស ឆុង បានបញ្ជាក់ថា សពបុរសខាងលើត្រូវបានសមត្ថកិច្ចយកមក​រក្សាទុកនៅវត្តភូមិជោគជ័យ ដើម្បីស្រាវជ្រាវ​រក​សាច់ញាតិ តាមរយៈពលករដែលទៅស៊ី​ឈ្នួល​ច្រូត​ស្រូវឲ្យថៃពេលពួកគេត្រឡប់មក​វិញ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ទៅដាក់​មង​ដេក​នៅលើ​ផ្លូវ​ដែក​​ត្រូវ​រថភ្លើង​​កិន​ស្លាប់​

ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៥៥

ខេត្តកំពត ៖ ​បុរស​ម្នាក់​ឈ្មោះ​​នួន សេរី​រដ្ឋ ​អាយុ​៣៤​ឆ្នាំ នៅភូមិ​ត្រពាំង​​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ត្រូវ​បាន​រថភ្លើង​​មួយ​ខ្សែ​​កិន​សា្លប់​​ចោល​ប្រពន្ធ និង​​កូន​២​នាក់​ កាល​ពីវេលា​ម៉ោង​១២​និង​៤០​​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ វិច្ឆិកា ខណៈ​​​ដែល​​ក្រុម​អ្នក​​ភូមិ​​​ចំនួន​៤​នាក់​បាន​នាំ​គ្នា​​ទៅ​ដាក់​មង​នៅ​ ប្រឡាយ​ទឹក​ជាប់​​ផ្លូវ​រថភ្លើង​​ និងបាន​​មក​សម្រាក​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ។

យុវជន​​ឈ្មោះ​តឿ រ៉ូត អាយុ​១៦​ឆ្នាំ ត្រូវ​​ជា​ក្មួយ​​ជនរងគ្រោះ​​បាន​និយាយថា ​ពួក​អ្នក​រាយ​មង​មាន​គ្នា​៤​នាក់ ​បាន​ដេក​លង់​​លក់​នៅលើ​ផ្លូវ​រថភ្លើង​​បន្ទាប់​ពីដាក់​មង​តាំង​​ពី​ក្បាល​ ព្រលប់​​​មក​ ចំណែក​ឯ​​ជនរងគ្រោះ​ដេក​​ឃ្លាត​ពី​រូបគេ​ប្រហែល​ជា​២​ម៉ែត្រ ។ ​​លុះ​ម៉ោង​ជាង​១២​យប់​ក៏​មាន​រថភ្លើង​​បើក​មក​ពី​ជើង​ទៅត្បូង ឮ​​​រថភ្លើង​​ស៊ីផ្លេ​ រូបគេ​​បាន​ក្រោក​ឡើង​​​រត់​ចេញ​ពី​លើ​ផ្លូវ​​ដែក​ទាំងស៊ើប​ម៉ឺង​ ​​ស្រាប់តែ​រថភ្លើង​រត់​ហួស​បន្តិច ទើប​​ដឹង​ថា មាន​មនុស្ស​ត្រូវ​រថភ្លើង​​កិន​​ តែ​​ភ្លាមៗ​នោះ​បុរស​​រង​គ្រោះ​​មិនទាន់​ដាច់​ខ្យល់​ស្លាប់​​ទេ។ ​​បាន​ប្រហែល​ជា​​១៥​នាទី​ ទើប​បុរស​រងគ្រោះ​ស្លាប់​​។

យោង​តាម​​​នគរបាល​​ប៉ុស្តិ៍​ឃុំ​​សំរោង​ក្រោម​បាន​ ប្រាប់​ឱ្យ​ដឹងថា ​បុរស​រងគ្រោះត្រូវ​រថភ្លើង​កិន​បាក់​ភ្លៅ​​ស្តាំ ​បែក​ប្រអប់​ជើង​ទាំង​២​ និង​បែក​ក្បាល ហើយ​អូស​បុរស​រង​គ្រោះ​ចម្ងាយ​១៥​ម៉ែត្រ ទើប​ជ្រុះ​ ចំណែក​ឯ​​មន្ត្រី​នគរបាល​ចរាចរ​ និង​​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​បាន​ចុះ​មក​ពិនិត្យ​​​សព​ បាន​​និយាយ​ថា នេះជា​គ្រោះ​ថ្នាក់ចរា​ចរ​​ណ៍ដោយ​រថភ្លើង​​កិនហើយ ​ខាង​អាជ្ញា​ធរ​បាន​ហាម​ជាញឹក​ញាប់មិន​ឱ្យ​ពល​​រដ្ឋ​​​ទៅ​ដេក​នៅ​លើ​ផ្លូវ​​ រថភ្លើង​ទេ តែ​នៅ​តែ​មាន​​អ្នក​ទៅ​​ដេក​​។ បើ​តាម​​ដឹងកន្លង​មក​រហូត​ដល់​ពេ​លនេះ គឺ​មាន​មនុស្ស​ស្លាប់​៣​នាក់ហើយ ​ដោយ​សារ​រថភ្លើង​​​កិន៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ចែក​ផ្លូវ​របួស​ធ្ងន់​​ម្នាក់ និង​​ស្រាល​​២​នាក់

ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:០០

ខេត្តព្រះសីហនុ ៖ ​​បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់ និង​២​នាក់​រង​របួស​ស្រាល ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្ក​ដោយ​ខ្លួន​ឯង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់ ថ្ងៃទី​២៦ វិច្ឆិកា ​ត្រង់ចំណុច​​មុខ​កាស៊ីណូ​កំពង់​សោម ស៊ី ធី ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ​។

លោក​ព្រហ្ម ពៅ នាយ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នេះ​បង្ក​ឡើង​​ដោយ​ម៉ូតូ​​មួយ​គ្រឿង​​មា៉ក​ហុងដា សេ១២៥ ពណ៌​​ព្រីងទុំ ​បើក​បរ​ដោយ​ឈ្មោះ​​លីប៊ុន ហៀង ភេទ​ប្រុស អាយុ​២៩ឆ្នាំ ​មាន​ទីលំនៅភូមិ​១ សង្កាត់​លេខ​១ មុខ​របរ​​ជាង​ឡាន​ រង​របួសស្រាល។​ ចំណែក​គ្នា​២​នាក់​ទៀត ១-ឈ្មោះ​លី ប៊ុន​​យ៉ុង ភេទ​ប្រុស អាយុ​​២៧ឆ្នាំ មាន​ទីលំនៅ​​ដូចគ្នា មុខ​របរ​ជា​​ង​ឡាន រងរបួស​ស្រាល ទី២-ឈ្មោះ​យឿង ដុក​យ៉ុង ភេទ​ប្រុស អាយុ​ប្រហែល​២៩ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​១ សង្កាត់​លេខ​១ មុខ​របរ​ជាង​ឡាន ​ដូច​គ្នា រង​របួស​ធ្ងន់។

លោ​ក​បន្ត​ទៀតថា នៅវេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ម៉ូតូរបស់​ជន​រងគ្រោះ​បាន​​ បើក​បោះ​ពួយ​​យា៉ង​លឿន​​ពី​កើត​ទៅ​លិច។ ដោយ​សារ​តែ​ភាពស្រវឹង​ជោក ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​​​ម៉ូតូ​បា​ន​បុក​និង​របាំង​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​បោក​ដួល​ខ្ទាត​ចម្ងាយ​២០​ម៉ែត្រ​សន្លប់​​ស្តូក​ស្តឹង​​នៅលើ​ ដងផ្លូវ ។
ម៉ូតូ​ត្រូវបាន​សម​ត្ថ​កិច្ច​​ប៉ូលិស​យក​ទៅ​​រក្សា​ទុក​នៅ​ ការិយា​ល័យ​ចរា​ចរណ៍​​ជើងគោក​ខេត្ត​រង់ចាំ​​ម្ចាស់​មក​ធ្វើ​ការ​ដោះ​ស្រាយ​ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

បាឡែន​បុក​ជា​មួយ​ឡិច​ស៊ីស LX470 ធ្វើ​​ឱ្យ​ឡិច​ស៊ីស​​ក្រឡាប់​​៤​ត្រឡប់​

ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:១៧

រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​លេខ​២១៤​កែង​ផ្លូវ​​លេខ៥១ ក្បែរ​ក្លឹប​ខារ៉ាអូ​ខេ​អិច​ធូ (X2) ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដ​​កាមរី​បា​ឡែ​ន និង​រថយន្ដ​ឡិច​ស៊ី​ស LX470 បុក​គ្នា​ពេញ​ទំហឹង បណ្ដាល​ឱ្យ​រថយន្ដ​ឡិច​ស៊ី​ក្រឡាប់​ផ្កាប់​ផ្ងារ​៤​ត្រឡប់ ប៉ុន្ដែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​​មនុស្ស​រង​របួស​ធ្ងន់ធ្ងរទេ គ្រាន់តែ​ខូចខាត​រថយន្ដ​យ៉ាងដំណំ​​ប៉ុណ្ណោះ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​​ពេល​កើតហេតុ​ឃើញ​រថយន្ដ​បា​ឡែ​ន ពណ៌​ស្ករ បើក​ពី​​ទិស​ខាង​ជើង​ទៅ​ត្បូង ចំណែក​រថយន្ដ​ឡិច​ស៊ីស RX470 ពណ៌​ខ្មៅ បើក​ពី​​ទិស​ខាង​កើត​​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ដ​ទាំង​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​តែ​ម្ដង ធ្វើ​ឱ្យ​រថយន្ដ​ឡិច​ស៊ី​ស RX470 ក្រឡាប់​៤​ត្រឡប់​ខូចខាត​ស្ទើរ​​ទាំងស្រុង រីឯ​​រថយន្ត​កាមរី​បា​ឡែ​ន​ខូចខាត​មួយ​កំណាត់​ខាង​មុខ។ រថយន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​ប៉ូលិស​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​​ប៉ូលិស​ចរាចរ​​ណ៍​ជើង​គោក ​រាជធានីភ្នំពេញ ​ដើម្បី​ធ្វើការ​ដោះស្រាយ។

កោះ​សន្តិ​ភាព​មិន​ទាន់​អាច​ដឹង​ពី​​អត្តសញ្ញាណ​ ម្ចាស់​រថយន្ត​​ ឬ​អ្នក​បើក​បរ​​បាន​ទេ ​ព្រោះថា ​ភ្លាមៗ​នោះ​ពួកគេ​សុទ្ធ​តែ​​អាង​អំណាច​គំរាម​អ្នក​ឃើញ​ហេតុការណ៍​​មិន​ឱ្យ​ ​សួរ​នាំ​ប្រយ័ត្ន​​គ្រោះ​ថ្នាក់… មិនតែប៉ុណ្ណោះ​ប៉ូលិស​​ដែល​ចុះ​ទៅធ្វើ​ការ​វាស់​វែង ថែមទាំង​ជួយ​លាក់​អត្តសញ្ញាណ​ពួក អ្នក​បើក​​ឡាន​បុក​គ្នា​ទៅ​ទៀត៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

និស្សិត​ផ្នែក​អាយធី​ម្នាក់​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​​ពី​បទ​យក​​រូប​ថតសង្សារ​​

អាក្រាត​​​បង្ហោះ​តាម​អ៊ីនធើរ​ណេត

ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៤:៥៤

ខេត្តព្រះសីហនុ ៖ ភាព​អគតិ​​បាន​គ្រប​ដណ្តប់​លើ​រូប​និស្សិត​អាយធី​ម្នាក់​ដែល​​ទើប​​បញ្ចប់​ ឆ្នាំ​សិក្សា​ថ្មីៗ​​ឱ្យ​ប្រព្រឹត្ត​​ខុស​សីល​ធម៌​​សង្គម ព្រោះតែ​​ចាប់​បង្ខំ​​នារី​ម្នាក់​អតីត​សង្សារ​របស់​ខ្លួន​រួម​រ័ក និង​ថត​រូប​​អាក្រាត​​យក​ទៅ​បង្ហោះ​តាម​អ៊ីនធើរេណត​ ដើម្បី​​រំសាយ​​កំហឹង​ ខណៈ​ពេល​ពួក​គេ​បាន​ចែក​ផ្លូវគ្នា​ ហើយ​​នាង​បាន​ទៅ​​ភ្ជាប់​ពាក្យ​ជា​មួយ​បុរស​ផ្សេង បន្ទាប់​មក​និស្សិត​រូប​នេះ​ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ វេលា​ម៉ោង​៩​​និង​៣៥​នាទី​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១១ ​នៅឯ​​ផ្ទះ​សំណាក់​​មួយ​កន្លែង​ចុង​ឆ្នេរ​អូរឈើ​ទាល ស្ថិត​នៅ​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។

លោក​វរសេនីយ៍​ឯក អ៊ី សុខា នាយ​ការិយា​ល័យ​​ប្រឆាំង​ការជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​​នៃស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​​បាន​​ឱ្យ​ដឹងថា យុវជន​ជាប់​ចោទ​មាន​ឈ្មោះ​ងិន ​កុម្ភៈ ភេទ​ប្រុស អាយុ​២៧ឆ្នាំ ​មុខ​របរ​បុគ្គ​លិក​រោង​ចក្រ​​នៅ​បិត​ត្រាំង ស្ថិត​ក្នុង​ភូមិ​ពូធឿង ​ឃុំ​បិត​ត្រាំង ​ស្រុក​​​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​​និង​ធ្លាប់​ជា​និស្សិត​​អាយធី​ ទើប​បញ្ចប់​ឆ្នាំ​សិក្សា​ថ្មី​ៗ​​ មាន​ទី​លំនៅ​ភូមិ​​១ សង្កាត់​​លេខ​២ អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​​​ព្រៃនប់ ខេត្តព្រះសីហនុ ។ ​យោង​តាម​បណ្តឹង​របស់​ម្តាយ​នារីរងគ្រោះ​​​ឈ្មោះ​​អ៊ី ថាច អាយុ​៤៦ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ថ្មធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃ​ទី​២៤ វិច្ឆិកា២០១១ ​បាន​ប្តឹង​ចោទ​យុវជន​​ខាងលើ​ពីបទ​ថត​រូប​អាក្រាត​​កូន​ស្រីរបស់​គាត់​យក​ទៅ ​ផ្សព្វផ្សាយ​​​នៅលើ​អ៊ីនធើរណេត​​ ។

បន្ទាប់​ពី​​ទទួល​ពាក្យ​បណ្តឹង​ កម្លាំង​របស់​លោក​ក៏​ បាន​​កោះ​ហៅ​ភាគី​នារីរងគ្រោះ​​មក​សួរ​នាំ​លំអិត​​ទើប​ដឹងថា ​ពួកគេ​ធ្លាប់​ជា​​សង្សារ​នឹង​គ្នា​​ តែ​ក្រោយ​មក​នារី​រងគ្រោះ​ក៏​បាន​​សុំ​ចែក​ផ្លូវ​ ព្រោះ​​នាង​បាន​ភ្ជាប់​​ពាក្យ​ជា​មួយ​​បុរស​ម្នាក់​ទៀត​រួច​ហើយ តែ​យុវជន​សង្ស័យ​ពុំ​​ព្រម​​​ក៏​យក​រូប​ថត​របស់​នាង​ទៅ​បង្ហោះ​តាម​ អ៊ីនធើរណេត​ ។
ព័ត៌​មាន​លំអិត​នឹង​​​​មាន​ផ្សាយ​ជូន​នៅ​​ពេល​ក្រោយ​លើ​​ទំព័រ​កា​សែត​កោះ​សន្តិ​ភាព និង​នៅ​លើ​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ទីបំផុត​​បុរស​ជិត​ខាង​​ម្នាក់​ជាអ្នក​សម្លាប់​​ស្រ្តី​​ក្រមុំ​ចាស់​​រូប​ស្រស់​​លក់​

គ្រឿង​ក្រអូបនៅ​ផ្សារ​​អូរឫស្សី

ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ០៨:៥១

ទីបំផុត​បុរសអ្នកជិតខាង​ម្នាក់ឈ្មោះ​ម៉ា ជីគីន ជាអ្នកសម្លាប់​ស្រ្តី​ក្រមុំចាស់​ដែល​មាន​រូបស្រស់​លក់គ្រឿងក្រអូបនៅផ្សារ​ អូរឫស្សី​ដោយសារតែ​គាត់ទ័ល​តម្រិះក្នុងកា​រ សាកសួររបស់សមត្ថកិច្ចក៏ឆ្លើយ​ សារភាពតាមត្រង់​កាលពីព្រឹក​ ថ្ងៃទី២៦វិច្ឆិកា២០១១ខណៈដែលប៉លិសឃុំខ្លួនមួយថ្ងៃដោយសារចាប់​កំហុស​ ត្រង់ឈាមប្រឡាក់ នៅលើខោ និងស្នាមខ្វាចនៅលើខ្លួនរបស់ជននេះ។

ម៉ា ជីគីន ហៅអាជាំ អាយុ២៧ឆ្នាំ ជាអ្នករស់នៅជាប់ផ្ទះគ្នា​ជាមួយស្រ្តីរងគ្រោះនៅលើដំបូលផ្ទះ​ជាន់ទៅ៤ បានឆ្លើយសារភាពថា ខ្លួនទីទ័លក្នុងការរកលុយ​បង់រំលស់​ប្រាក់​ជំពាក់​ធនាគារ អេស៊ីលីដា ទើប​សម្រេចចិត្ត​ធ្វើបែបនេះ​ គឺម្ដាយរបស់​ខ្លួនបាន​យកប្លង់ដីដាក់បញ្ចាំ​ធនាគារ អេស៊ីលីដា ដោយត្រូវបង់រំលស់ ជារៀងរាល់ខែ ហើយនៅជំពាក់​ប្រាក់ធនាគារ អេស៊ីលីដា១.១០០ដុល្លារទៀត ធ្វើឱ្យខ្លួន​គិតខ្លីតែម្ដង។ គឺនៅថ្ងៃកើតហេតុ​ខ្លួនបានផឹកស្រា​ជាមួយមិត្តភក្ដិ ២នាក់នៅ​កន្លែងមួយ​ ស្រវឹងស្រឿងៗ… លុះពេល​ត្រឡប់មក​ដល់ផ្ទះវិញ​ ក៏មើលតាមបង្អួចឃើញស្រ្តីក្រមុំចាស់អង្គុយមើលទូរទស្សន៍ម្នាក់ឯងក្នុង​ផ្ទះ​ របស់គាត់​។ ស្រ្តីក្រមុំចាស់ជាអ្នកមានធូរធារម្នាក់ ក៏កើតចិត្តប្លន់គាត់តែម្ដង ពេលនោះខ្លួនស្លៀកខោខ្លីត្រឹមជង្គង់ ដោះអាវ ឡើងតាមជណ្ដើរឆ្លងទៅផ្ទះរបស់ស្រ្តីនោះ រួចហើយយក​កូនកាំបិត​ដែល​ខ្លួន​សៀតជាប់​ចង្កេះភ្ជង់.កស្រ្តីនោះ គំរាមឱ្យគាត់ដោះខ្សែដៃប្លាទីន។

ជនដៃដល់

ម៉ា ជីគីន ឆ្លើយសារភាពទៀតថា ​ស្រ្តី​ក្រមុំចាស់​មិនព្រម​ប្រគល់​ខ្សែដៃទេ​ ថែមទាំង​ចាប់កាំបិត​របស់ខ្លួន​ទៀត​ ពេលនោះ​ខ្លួនបាន​ចាប់សក់ក្បាល​ផ្ងើយទៅ ក្រោយ ហើយអារ.កតែម្ដង ខណៈដែល​ស្រ្តីនោះ​គិតតែគ្រវាសដៃខ្វាចមកលើខ្លួនជាច្រើន ទើបបន្សល់​ទុកស្នាមក្រចក។ ពេលស្ត្រី​នោះស្លាប់​ ខ្លួនក៏ដោះខ្សែដៃ ប៉ុន្តែដោះ​មិនចេញ​ ក៏អារ.កដៃទៀត គឺអារដាច់​តែស្បែក មិនដាច់​ឆ្អឹងទេ ខ្លួន​ក៏កាច់​ បំបាក់ត្រឹម​ប្រអប់ដៃ​ ដើម្បីយកខ្សែដៃប្លាទីនតែម្ដង ហើយខ្លួន​មិនបាន​រំលោភ​សេពសន្ថវៈលើរូបរងកាយស្ត្រីក្រមុំចាស់​នោះទេ ព្រោះប្រញាប់លាង​សំអាតខ្លួនផ្លាស់ប្ដូរខោអាវ និងលាង​សំអាតខ្សែដៃប្លាទីន ប៉ុន្តែដោយសារ​លាងដៃមិន​ស្អាត​ ពេលខ្លួន​ចាប់​ខោ​អាវថ្មី​ស្លៀកនោះ​ ក៏ប្រឡាក់ឈាមនៅលើខោបន្តិច ទើបធ្វើ​ឱ្យប៉ូលិស​ចាប់តម្រុយ​បាន។​

សូម​ បញ្ជាក់​ថាស្តី​ក្រមុំចាស់នេះ​  ត្រូវ​បានឃាតក​សម្លាប់​កាលពី​វេលា​ព្រលប់​​ថ្ងៃទី២៤​​ វិច្ឆិកា ​នៅ​​ផ្ទះ​ស្ត្រី​រងគ្រោះ​​លេខ​៤៨E4z ផ្លូវ​លេខ ១៦៨ ​សង្កាត់​​​អូរប្ញស្សីទី១ ​ខណ្ឌ​៧មករា ។​ ស្ត្រី​​រង​គ្រោះ​​ដែលគេ​​​​ដឹង​ថា ជា​ក្រមុំ​ចាស់​​រូប​នេះ ឈ្មោះ​មាស ស្រ៊ី ​​អាយុ​​៤៨​ឆ្នាំ ​​និងមាន​មុខ​របរ​លក់​គ្រឿង​សំអាង​​នៅក្នុង​ផ្សារ​អូរប្ញស្សី ដែល​បាន​​​រស់​នៅ​​តែម្នាក់​​ឯង​​​ គ្មាន​​បង​គ្មាន​ប្អូន ហើយ​លំនៅ​​ឋានទៀត​សោត​ គឺ​ស្ថិត​នៅ​ជាន់ទី៤ ដែល​ជា​ទែរ៉ាស់ ​​ស្ងាត់​​​ជ្រងំ កម្រ​​គេ​ដឹង​ណាស់ថា ​​នឹង​មាន​​ហេតុ​ការណ៍អ្វី​​កើ​ត​ឡើង ។

ស្ត្រី​ក្រមុំ​​ចាស់​​​ត្រូវ​​ជន​មិនស្គាល់​​មុខអារ.ក ​ដោយកាំបិត​​ ព្រមទាំង​​​កាត់​.កដៃ​ស្តាំដាច់​ចេញ​ពី​កំភួន​ដៃ​ ឯ​ខ្លួន​ប្រាណ​​ស្ថិត​​​ក្នុង​ស្ថានភាព​អាក្រាត​​ឈាម​ហូរ​ក្រហម​ច្រាល​​​ពេញ ​ផ្ទះ ។ ជន​ល្មើសពិត​ជា​បានប្លន់​​​ដោះ​យក​គ្រឿង​​​អលង្ការ​​មាន​ខ្សែ​ដៃ ខ្សែ.កអស់ពីខ្លួន ​​ដែលនេះ​​ជា​អំពើប្លន់​យ៉ាង​សាហាវ​​ឃោរឃៅ​​ជាទីបំផុត ​។ ​

នៅ ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ព័ត៌​មាន​ពី​ការ​សម្លាប់​​ដ៏​ព្រៃ​ផ្សៃ​​នេះ​ត្រូវ​បាន​លេច​ឮ​ខ្ទរ​ខ្ទារ​​ ធ្វើ​ឱ្យ​អ្នក​ជិត​ខាង​ និង​អ្នកដ​ំណើរ​រាប់សិប​នាក់​ទៅ​ចោម​រោម​ឈរ​មុខ​ជណ្តើរ​​ច្រក​ឌឿង​ហែម​ឡើង​ ទៅ​ផ្ទះ​ជន​រ​ងគ្រោះ​យ៉ាង​ណែន​ណាប់​តាន់​តាប់​។ ជាមួយ​នេះ​​ផង​ដែរ​ សមត្ថ​កិច្ច​ក៏​បាន​ធ្វើ​កិច្ច​ការ​ងារ​បន្ត​ដោយ​បាន​អញ្ជើញ​​អ្នក​ជិត​ខាង​ ទៅ​កាន់​ទី​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ​រក​ពន្លឺ​សម្រាប់​ ការ​ស៊ើប​អង្កេត​រក​មុខ​ឃាត​ក​។

ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ ដែល​នគរ​បាល​ហៅ​ទៅ​ សាក​សួរ​ ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ា ជី​គីន អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៤៦E4 ជាប់​នឹង​ផ្ទះ​ជន​រង​គ្រោះ​​ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​ ព្រោះ​ឃើញ​​មាន​ស្នាម​មុត​កាំបិត​នៅ​ដៃ​ និង​មាន​ស្នាម​ក្រញៅ​នៅ​លើ​ខ្លួន​ទៀត​ផង​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន​ទៅ ​ឆែក​ឆេរ​លំនៅ​ឋាន​ដើម្បី​រក​ភស្តុ​តាង​ផ្សេង​ទៀត​។​ ពេល​ទៅ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ សមត្ថ​កិច្ច​បាន​រក​ឃើញ​ខោ​ជើង​វែង​របស់ជន​នេះ​មាន​ប្រឡាក់​ឈាម​តិច​តួច ។ ក្រៅពី​នោះ​មិន​បាន​រក​ឃើញ​​អ្វី​ជា​ភស្តុ​តាង​គួរ​ឱ្យ​កត់​សម្គាល់​ទេ ។ ឈ្មោះ​ម៉ា​ ជី​គីន​ ត្រូវ​បាន​​សមត្ថ​កិច្ច​នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មករា ដើម្បី​សាក​សួរ​បន្ថែម​។

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ចេញពី​ហូប​ការ​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​ស្លាប់​២ របួស​ធ្ងន់​២

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:៤០

ខេត្តព្រះសីហនុ ៖ មនុស្សពីរនាក់​ដែល​ជា​ឪពុកនឹងកូនបានស្លាប់ជាបន្តបន្ទាប់ និងមនុស្ស​ពីរនាក់ផ្សេងទៀត របួស​ធ្ងន់ និង​ស្រាល ដោយ​សារ​ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍​មួយ​កើត​ឡើងរវាងម៉ូតូនិងម៉ូតូ។ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង១២អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​២៥ ​វិច្ឆិកា តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ៣ (វាលរេញកំពត) ស្ថិត​ក្នុង​ភូមិ​បឹង​វែង ឃុំវាលរេញ ស្រុក​ព្រៃនប់ ។

តាមលោកសេង ចំរើន អធិការ​រង​​នគរបាល​​ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរ​​បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿងម៉ាកវ៉េវ ពណ៌​ក្រហម ស៊េរី២០០៧ ជិះ​គ្នាពីរ​នាក់​បើកបរ​ដោយ​ឈ្មោះមែន ស៊ឺ ភេទ​ប្រុស អាយុ២៥ឆ្នាំ មាន​ទី​លំនៅភូមិព្រែកផ្អាវ ឃុំ​​ទឹក​ល្អក់ ស្រុកព្រៃនប់ របួស​​ធ្ងន់ និង​អ្នករួម​ដំណើរ​ពីក្រោយឈ្មោះកុច ចំរើន ភេទ​ប្រុស អាយុ​២៣ឆ្នាំ មានទីលំនៅ​ដូច​គ្នា​ រង​របួស​ស្រាល បើកបរក្នុង​ទិស​ដៅពី​កើត​ទៅ​លិច គឺពី​កំពត​ទៅ​វាលរេញ។ មកដល់​ចំណុចកើត​ហេតុ​បាន​រេចង្កូតទៅខាងឆ្វេង​ដៃ​បុកជាមួយ​ម៉ូតូ​មួយ​ គ្រឿងដែលបើកបញ្ច្រាសទិសគ្នាម៉ាក សេ១២៥ ពណ៌​ខ្មៅ ស៊េរី២០០៧ បើកបរ​ដោយ​ឈ្មោះ​ជាង ហៃ ភេទប្រុស អាយុ៤៥ឆ្នាំ មាន​ទី​លំនៅ​ភូមិ-ឃុំជាមួយ។ អ្នកបើកបរម៉ូតូបង្ក​គ្រោះ​ថ្នាក់​ បណ្តាលឱ្យស្លាប់ភ្លាមៗពេល​បញ្ជូនដល់​គ្លីនិច​​វាល​រេញ និងអ្នករួមដំណើរពី​ក្រោយ​ត្រូវ​ជា​​កូន​បង្កើតឈ្មោះហៃ រដ្ឋា ភេទប្រុស អាយុ​២០​ឆ្នាំ របួស​ធ្ងន់។ បន្ទាប់មក​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃទី២៥ ក៏​បាន​ដាច់ខ្យល់ស្លាប់ដែរ។

លោក​អធិ​ការ​រង​បាន​បន្ត​ទៀតថា តាម​ការ​ស្រាវជ្រាវរបស់​សមត្ថ​កិច្ចមុន​កើត​ហេតុ​ភាគី​ខាង​ រងគ្រោះបានធ្វើដំណើរពីហូបការ​ពីរនាក់ឪពុក​និង​កូន ពីស្រែអំបិល រីឯភាគី​ខាង​បង្ក​គ្រោះ​ថ្នាក់​មក​ពីហូបការគេដែរ ។ លុះចេញពី​ហូប​ការ​ក៏​ចូលច្រៀងខារ៉ាអូខេ​នៅ​ផ្ទះឈ្មោះសែ នៅ ភូមិ​វាល​ល្អោង ដែល​មាន​ទី​តាំង​ក្បែភូមិរស់នៅ ។ លុះ​ផឹកច្រៀងបានមួយ​សន្ទុះ​ធំភាគីខាងបង្ក​ក៏នាំ​គ្នាចេញ​ពី​កន្លែង​ច្រៀង​ បបួល​គ្នាត្រឡប់មក​វាល​រេញវិញ ដើម្បីរក​កន្លែង​ច្រៀង​បន្ត។ លុះមក​ដល់​ចំណុចកើតហេតុក៏​រេ​ចង្កូត​ទៅ​បុក​ភាគី​​ម្ខាង​ទៀត​ពេញ​ ទំហឹងតែម្តង៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ជនបរទេស​​​ម្នាក់​​​ទៀត​​​ហើយ​​​ដេកស្លាប់់​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្ទះ​​ដួល

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:៥៦

ខេត្តព្រះសីហនុ៖ បុរសជនជាតិកាណាដា​ម្នាក់ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​​​ដេក​ស្លាប់នៅក្នុង​ បន្ទប់​​លេខ១០៦ នៃផ្ទះជួល ស្ថិតនៅក្រុមទី២៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​ កាលពី​​​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា បន្ទាប់​​​​ពី​ចូលស្នាក់នៅ​បាន​មួយថ្ងៃ។ តាមប្រភពពីមន្ត្រី​ប៉ូលិសបានឱ្យដឹងថា ជន​បរទេសដែលស្លាប់នោះឈ្មោះ​KEENAN BRAD អាយុ៤៦ឆ្នាំ​ ជាភ្ញៀវទេសចរទើប​មក​កម្ពុជាជាលើកទី១។

តាមប្រភពពីអ្នកគ្រប់គ្រងទូទៅនៃផ្ទះជួល បាន​ឱ្យដឹងថា ជនបរទេសដែលស្លាប់នេះបាន​ចូលមកជួលបន្ទប់​ស្នាក់នៅ​កាលពីវេលាម៉ោង​ ៨ព្រឹកថ្ងៃទី២៣ វិច្ឆិកា ។ បន្ទាប់ពី​ចូលក្នុង​បន្ទប់​ហើយ​គេពុំបានឃើញជនបរទេសនោះចេញទៅ​ណា​ឡើយ ។ ​លុះដល់​ម៉ោង២០និង៣០នាទី ​​​ថ្ងៃដដែលមានមិត្ត​ភក្តិម្នាក់មកគោះ​ទ្វារបន្ទប់​​​នោះ​តែពុំ​មាន​ ចម្លើយឆ្លើយតបក៏សម្រេចចិត្ត​​ចាក់​សោ​ចូលក្នុងបន្ទប់ ទើបដឹងថា ជនបរទេស​ឈ្មោះ KEENAN BRAD បានដេកស្លាប់​បាត់​ទៅហើយ។

តាមប្រភពពីមន្ត្រីជំនាញ និងវេជ្ជបណ្ឌិត​ផ្នែក​ពិនិត្យសាកសពបានឱ្យដឹងថា បុរស​​ជនជាតិ​​កាណា​​ដា​​រូបនេះ​ស្លាប់​ដោយសារជំងឺទឹកនោម​ផ្អែម​ និងគាំងបេះដូង ព្រោះសពមាន​ស្នាម​ដំបៅ​នៅលើ​ជើង ។
សូមបញ្ជាក់ផងដែរថា ក្នុងសប្តាហ៍នេះ នៅ​ក្រុងព្រះសីហនុមានជនបរទេស៣នាក់ហើយ​​​ដែល​បានដេកស្លាប់ក្នុងបន្ទប់​ ផ្ទះសំណាក់ផ្សេងគ្ន​ា​ដោយ​ប្រភេទជំងឺស្រដៀងៗគ្នា។ សពត្រូវ​បាន​រក្សាទុកនៅផ្ទះសំណាក់រង់ចាំស្ថានទូតមកទទួល យកបញ្ជូន​ត្រឡប់ទៅស្រុកកំណើតវិញ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ធីតាសម្រស់ក្រមុំចាស់​លក់គ្រឿង​ក្រអូប​នៅផ្សារ​អូរឫស្សី​ត្រូវ​ឃាតក​

រំលោភ​​​សម្លាប់ និង​​ប្លន់​យ៉ាង​សាហាវ

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:១២

​​​​​​​​​​

​​​​​​​​​​​​​​​​​​             ​រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ដែល​គេ​ស្គាល់ថា ជា​ក្រមុំ​ចាស់​​មាន​សម្រស់​ស្រស់​ស្អាត​ សាច់​.សខ្ចី ប្រកប​មុខរបរ​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​​អូរឫស្សី កាលពី​យប់​ថ្ងៃទី​២៤ វិច្ឆិកា ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​ឆ្មក់​ចូល​ផ្ទះ​ចាប់​​រំលោភ​​សេព​សន្ថវៈ ​​​រួច​អារ.ក ​កាត់​ដៃ​សម្លាប់​​ប្លន់​យក​​គ្រឿង​អលង្ការ នៅ​លើ​ផ្ទះ​របស់​ខ្លួន​លេខ​៤៨E4z ផ្លូវលេខ​១៦៨ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំពេញ។ ស្ត្រី​​ក្រមុំ​ចាស់​រូប​នេះ​ឈ្មោះ​មាស ស្រ៊ី អាយុ​៤៨ឆ្នាំ ​មុខ​​របរ​លក់​គ្រឿង​​ក្រអូប​​នៅ​ផ្សារ​អូរឫស្សី​​យូរឆ្នាំហើយ ហើយ​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ ប៉ុន្តែ​​គាត់​រស់​នៅ​ម្នាក់​ឯង​​​​ផ្ទះ​ជាន់ទី​៤ ​(ទែរ៉ាស់) ខាង​លើ​ស្ងាត់​ជ្រងំ​ គ្មាន​បង​ប្អូន​នៅ​ជា​មួយ​ទេ ។

ស្ត្រីក្រមុំ​​ចាស់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​រំលោភ​ សេព​សន្ថវៈ និង​អារ.ក​ដោយ​កាំបិត​​ ព្រម​ទាំង​​កាត់​ក.ដៃ​​ស្តាំ ប្រអប់​ដៃ​ដាច់​​ជ្រុះ​លើ​កម្រាល​ឥដ្ឋ​​ក្រាល​គ្រប​ដោយ​ឈាម ​ដែល​មើល​ទៅ​​គួរ​ឱ្យ​រន្ធត់​​ពន់​ពេល​ណាស់ ។ សព​ស្ថិត​ក្នុងស្ថាន​ភាព​អាក្រាត​ ឈាម​ហូរក្រហម​ច្រាល​ពេញ​ផ្ទះ​​ ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា ជន​ល្មើស​ប្លន់​​​យក​គ្រឿង​អលង្ការ​​ខ្សែដៃ​​ ខ្សែ.ក​អស់​ពី​ខ្លួន ដែល​នេះ​ គឺ​ជា​អំពើ​​ប្លន់​​យ៉ាងសាហាវ​​ឃោរឃៅ​​បំផុតមួយ ។ ទាក់​ទិន​​​នឹង​ករណី​​នេះ​ត្រូវ​បាន​សាក្សី​​​ឈ្មោះ​ផល ដាវណ្ណ ​ភេទប្រុស អាយុ​២០ឆ្នាំ ​ជានិស្សិត​សាកល​​​វិទ្យា​​ជាតិ​គ្រប់គ្រង​​បាន​រៀប​រាប់​ប្រាប់​សមត្ថ​ កិច្ច​ថា រូបគេ​មាន​អាសយ​​​ដ្ឋាន​ផ្ទះ​ជួល​​នៅ​ក្បែរស្ត្រី​ក្រមុំ​​ចាស់​​ដែលត្រូវ​ ចោរ​រំលោភ​សម្លាប់​ប្លន់​យក​ទ្រព្យ​​​សម្បត្តិ​នោះ​ ​ហើយ​​ក៏​ជា​មនុស្ស​​ស្និទ្ធ​ស្នាលនឹង​​​គ្នា​ទៀត ។

យុវជន​ឈ្មោះ​​​ផល ដាវណ្ណ ​បាន​បន្ត​ថា មុន​ពេល​​​មាន​ហេតុការណ៍​អាក្រក់​​នេះ​កើត​ឡើង​​ស្ត្រី​ឈ្មោះ​មាស ស្រីុ ​បាន​ប្រាប់គេថា ល្ងាចបន្តិច​ឱ្យ​ឡើង​ទៅផ្ទះគាត់​​ដើម្បី​​យក​ផ្លែ​ក្រូច​ទៅ​ប្រគេន​ព្រះសង្ឃ ​​គង់​​នៅ​វត្ត​​មង្គល​វ័ន្ត ស្រុកស្អាង ​ខេត្ត​កណ្តាល​ដូចសព្វ​ដង​ផង ។ ម៉ោង​​ប្រមាណ​៧​យប់​ថ្ងៃទី​២៤ គេ​ (ដាវណ្ណ) ​បាន​ឡើង​​ទៅ​ផ្ទះស្ត្រី​​រង​គ្រោះនេះ​មែន តែ​​នៅពេល​​ទៅដល់​ផ្ទះជន​រង​គ្រោះ​​ត្រូវ​ជាប់​សោទ្វារ ឃើញដូច្នេះ​គេក៏ចុះ​​មក​ក្រោម​វិញ ដោយ​នឹក​ស្មានថា ប្រហែលជ​ាស្ត្រី​​ក្រមុំ​​ចាស់​នោះ​មិន​ទាន់​មកដល់​ផ្ទះ ។

ដាវណ្ណបន្តថា ​កន្លះ​ម៉ោង​​ក្រោយ​មក​ខ្លួន​ឡើង​ទៅម្តងទៀត ប៉ុន្តែ​​តាម​ផ្លូវ​ជណ្តើរ​ឡើង​ទៅ​​ងងឹត​ពេក​ខ្លួន​បាន​ពឹង​ពាក់​អ្នក​ជិត​ ខាង​៣​នាក់​ឱ្យ​ជូន​ទៅ​​ជា​មួយ​ ​ពេល​ទៅដល់​ផ្ទះឃើញ​ចាក់​សោ​ទ្វារ​ដដែល ​ពេល​នោះ​គេ​នាំគ្នា​ស្រែក​ហៅ​​ជន​រង​គ្រោះ​​តែ​ពុំ​មាន​សំឡេង​ឆ្លើយ​តប​ទេ ។ ដោយ​សារ​​ផ្ទះស្រ្តី​​នោះ​មាន​របង​មួយ​ជាន់​ទៀត​នៅ​ពី​មុខ​​ទ្វារ​ ធ្វើ​ឱ្យពួកគេ​ចូលទៅ​មើល​ដល់​ក្នុង​ផ្ទះ​មិន​បាន​ និង​បាន​​ត្រឹមតែ​ស្រែ​កហៅពីក្រៅ ។ ពេល​ស្រែ​ក​ហៅ​លើ​ក​ទី​២ នៅ​តែ​មិន​ទទួល​បាន​ដំណឹង និង​​ចម្លើយ​​ដដែល ពួក​គេ​ក៏ចុះ​ទៅ​ក្រោម​​ដើម្បី​រក​ឈ្មោះ​តាសុង អ្នក​កាន់​​សោ​របង​រួម​ខាង​លើ ព្រោះ​ពួក​គេ​ដឹង​ថា តាសុង​មាន​កូន​សោ​របង​នោះ​ ហើយ​​តាសុង​តែង​តែ​​ឡើងទៅ​ដេក​លើ​​ទែរា៉ស់​ (ដំបូល) ​យក​ខ្យល់​អាកាស​​រាល់​ថ្ងៃ ។​ ​បន្ទាប់​ពី​​បាន​សោ​របង​ពីតាសុង​​ហើយ ​ខ្លួន​ក៏​​ចាក់​ចូលដល់​ផ្ទះ​ស្ត្រី​រងគ្រោះ​តែម្តង ស្រាប់តែ​ឃើញ​​ទ្វារ​ផ្ទះ​ដាច់​សោ​​​គួរ​ឱ្យ​សង្ស័យ… ពួកគេ​ក៏​បាន​យក​​ភ្លើង​​បញ្ចាំង​​មើល​ក្នុង​ផ្ទះ​ឃើញស្ត្រី​រងគ្រោះ​ដេក​ ស្លាប់​​ក្នុង​ថ្លុក​ឈាម ពេល​នោះ​​ទើប​យើង​ដឹង​ថា ស្ត្រី​រងគ្រោះ​ត្រូវ​គេ​សម្លាប់អារ.ក​ កាត់​ដៃ​ ហើយ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ត្រូវគេរំលោភ​​សេព​សន្ថវៈ​ថែម​ទៀត​ មុនពេល​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​ចាកចេញទៅ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

យុវជន​​​និស្សិត​ម្នាក់​ចេញពី​ជប់​លៀង​​ខួប​កំណើត​​មិត្តភក្តិ​​ត្រូវរថយន្ត​​កុង​

តឺន័រ​​​កិន​ស្លាប់​

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៥០

​​​​​​​​​​

រាជធានីភ្នំពេញ ៖ យុវជន​ជា​និស្សិត​ម្នាក់​ត្រូវ​រថយន្ដ​កុងតឺន័រ​កិន​បែកក្បាល​ខ្ទេច​មុខ​ ខ្ចាយ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែម្ដង ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ចូលរួម​ពិធីជប់លៀង​ខួប​កំណើត​​មិត្ដភក្ដិ។ គ្រោះថ្នាក់​អកុសល​នេះ​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង មុខ​ផ្ទះ​លេខ 10Eo ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ។ ជន​រង​គ្រោះ​រហូត​ស្លាប់​បាត់បង់​ជីវិត​នៅ​​នឹង​កន្លែង​ឈ្មោះ​ឃាន សារ៉ុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យា​សាស្ដ្រ​​សេដ្ឋកិច្ច​ ស្នាក់​នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។

សាក្សីដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស មួយ​គ្រឿង​បាន​បើក​វ៉ា​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​ប្រាវ ហើយ​ម៉ូតូ​ហ្វី​ណូ​បើក​ទៅ​មុខ​បាត់ ស្រប​ពេល​នោះក៏​មាន​រថយន្ដ​កុង​តឺន័រ​ របស់​ក្រុមហ៊ុន​ផែស្ងួត តេ​ង ឡាយ មួយ​គ្រឿង​​បើក​ក្នុង​ទិស​ដៅបញ្ច្រាសទិសគ្នា បុក​​ជន​រង​គ្រោះ​ខ្ទាត​ចូល​ក្នុង​កង់​រថយន្ដ​កិន​ពីលើ​បែក​ក្បាល​ចេញ​ខួរ​ ខ្ចាយ​ស្លាប់​ភ្លាម​ៗតែ​ម្ដង ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ខណៈ​ពេល​នោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​បាន​ស្គាល់​ជន​រង​គ្រោះ ​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើប​តែ​ជិះ​ម៉ូតូ​ចេញ​មក​ពី​​ចូលរួម​ពិធីជប់លៀង​ខួប​កំណើត​​ មិត្ដភក្ដិ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ចំណែក​​រថយន្ដ​កុងតឺន័រ​ ពេល​ដែល​បុក​ហើយ​បាន​បើក​រត់​បាន​ចម្ងាយ​២០០​ម៉ែត្រ​រួច​ឈប់​អែប​ចិញ្ចើម​ ផ្លូវ​បើកទ្វារ​រត់គេច​បាត់​ស្រមោល។ សព​ជន​រង​គ្រោះ​ត្រូវ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ដ​កុងតឺន័រ​ និង​ម៉ូតូ​ជន​រង គ្រោះ​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​នគរបាល​ចរាចរ​ជើង​ គោក​ដើម្បី​ធ្វើការ​ដោះ​ស្រាយ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ម្តាយធម៌​​ប្តឹង​​កូន​ធម៌ថា​ប៉ុន​ប៉ង​​រំលោភ​ដោយ​​ស្រាត​​លីអូ​ ​ពេល​គាត់​

កំពុងដេក​ជា​មួយ​ស្វាមី​

ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១១:១៥

ខេត្តបាត់ដំបង ៖ បុរសម្នាក់​​ត្រូវម្តាយ​ធម៌​​ប្តឹង​​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​​ចាប់រំលោភ​​សេព​សន្ថវៈ​​ទៅលើ​​រូប​គាត់​កាលពីវេលា​ម៉ោង​​១០​យប់ ​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​គ្រា​ដែល​រូបគាត់​កំពុងដេក​​លង់​លក់​ជាមួយ​ស្វាមី​របស់គាត់​​ក្នុង​ ផ្ទះដែល​ស្ថិត​​ក្នុងភូមិ​ព្រៃពពេល ឃុំគាស់​ក្រឡ ​ស្រុកគាស់​ក្រឡ ប៉ុន្តែ​កូន​ធម៌​​រូប​នេះ បាន​​បដិសេធ​ ហើយ​និយាថា ​ខ្លួនគ្រាន់តែ​ទៅរក​កូនស្រី​​របស់​គាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ពេល​រាវ​ទៅ​ក៏​ប៉ះ​ម្តាយ​ទៅវិញ។

នៅក្នុងរបាយ​ការណ៍​​របស់​សមត្ថ​កិច្ច​នគរ​បាល​​ស្រុក​ គាស់​ក្រឡ បាន​ឱ្យ​ដឹង​ថា ជនដែល​ត្រូវ​ម្តាយ​ធម៌​ប្តឹង​​នោះ​ឈ្មោះ​សួង សេរី​សុភ័ក្រ ​អាយុ​៣១​​ឆ្នាំ ឯ​ម្តាយ​ធម៌​ដែល​អះអាងថា ជាអ្នក​រងគ្រោះ​ឈ្មោះ​ឆន អឿប ​អាយុ​៤៧​ឆ្នាំ ប៉ុន្តែ​​ដើម​បណ្តឹង​ក្នុង​​សំណុំរឿង​នេះ គឺ​ឈ្មោះ​​ឆួក សាវ៉ៃ​ អាយុ​៥៨ឆ្នាំ ​ដែល​គេ​ដឹងថា ជាស្វាមី​ក្រោយ​ ទើបមក​​រស់​នៅជា​មួយ​គ្នា​​ ។ សមត្ថ​កិច្ច​​និយាយ​ថា ឈ្មោះសុភ័ក្រ ​ត្រូវ​លោក​សាវ៉ៃ ប្តឹង​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​រំលោភ​​ភរិយា​របស់​គាត់។

លោក​ឆួក ​សាវ៉ៃ​ ស្វាមី​ស្ត្រី​​រងគ្រោះ​និយាយ​​ក្នុង​ពាក្យ​​បណ្តឹង​​ថា ឈ្មោះ​សុភ័ក្រ ​បាន​ដើរ​ចូល​ក្នុង​ផ្ទះរបស់​គាត់​​២​លើក​នាយ​ប់​នោះ ក្នុង​បំណង​​ចាប់​រំលោភ​​ប្រពន្ធគាត់​​ តែ​មិន​បាន​សម្រេច ។ ​លោក​សាវ៉ៃ ​​បាន​បញ្ជាក់ថា ​រូបគាត់​ និងភរិយា​​បាន​ភ្ញាក់​ដឹង​ខ្លួន​ទាន់ ហើយ​គ្រវាសដៃ​ប៉ះជននេះ​ខណៈព្យាយាម​​ចាប់​សំរាត​សារុង​ប្រពន្ធ​គាត់ និង​ស្រាត​​ខោ​លីអូ​​ទៀតផង ​។
ចំណែក​​បុរស​ឈ្មោះ​​សុភ័ក្រ ដែល​ជាកូនធម៌​​បាន​និយាយថា ​ខ្លួន​មិនបាន​ប៉ងចាប់​រំលោភ​​ម៉ែ​ធម៌​នេះទេ ហើយ​ការ​សំរាត​លីអូ​នោះ​​ រឹត​តែ​មិន​មែន​ទៅទៀត៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ធុង​ហ្គាស​ហោះ​រំលង​ផ្ទះ​អ្នក​ស្រុក​ធ្លាក់​ចូល​ដី​ឡូត៍​ផ្អើល​ពេញ​ភូមិ​

ថ្ងៃព្រហស្បត្ត៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៥:២៣

ក្រុង​ប៉ោយ​ប៉ែត ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត​ធ្វើ​ឱ្យ​អ្នក​ស្រុក​ក៏​ដូច​ជា​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ជំនាញ​ពាក់​ព័ន្ធ​​​នាំ​គ្នា​ទៅចំណុច​កើត​ហេតុ​ភ្លាមៗ​ ដើម្បី​​ស្រាវ​ជ្រាវ​ ខណៈ​​ធុង​ហ្គាស​​ធុនតូច​មួយបាន​ហោះ​រំលង​ផ្ទះ​អ្នក​ស្រុក​ពុំ​ដឹង​ពី​មូល​ ហេតុ​​ ហើយ​​ធ្លាក់​ចូល​ដី​ឡូត៍​មួយ ​។

ធុង​ហ្គាស​នោះ​មានប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​​ពណ៌​ ទឹក​ក្រូច​។ តាម​ស្ត្រី​ម្ចាស់​ដី​ឡូត៍​ឈ្មោះ​ផាន ពៅ អាយុ​៥៨​ឆ្នាំ ក៏​ដូច​ជា​អ្នក​ភូមិ​ដែលមាន​លំនៅ​ឋាន​ជាប់​ដី​ឡូត៍​នោះ​​និយាយ​ថា មុន​ការ​ធ្លាក់​ធុង​ហ្គាស​ពីលើមេឃ ​​ពួក​គាត់​​ឮ​សំលេង​ខ្យល់​ដូច​គេ​បើក​ហ្គាសចោល​នៅ​លើ​​មេឃ​ ហើយ​ហោះ​ចេញ​មក​ពី​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​ ប៉ុន្តែ​ពួក​គាត់​ពុំ​ដឹង​ថា​ មក​ពី​ទី​ណា​ទេ ។ បន្ទាប់​មកវត្ថុ​នោះ​​ធ្លាក់ចុះ​មក​ដី​ ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ព្រោះ​ពួក​គេ​ស្មាន​ថា គ្រាប់​ផ្លោង​។ ​សំណាង​ល្អ​ហើយ​ដែល​ធុង​ហ្គាស់​មិន​ធ្លាក់​ត្រូវ​នរណា​ម្នាក់​ ហើយ​មិន​​ផ្ទុះ។ ​ប្រសិន​បើ​វា​ផ្ទុះ​ឬ​ធ្លាក់​ចំ​នរណា​ម្នាក់​​វិញ​ ប្រាកដ​ជា​មាន​គ្រោះ​ថ្នាក់​មិន​ខាន​។

មន្ត្រី​ប៉ូលិស​និយាយ​ថា ធុង​ហ្គាស​មួយ​នោះ​ជា​ប្រភេទ​​ធុង​ហ្គាស​គេ​ប្រើ​តាម​រថ​យន្ត​មិន​មែន​ធុង​ ហ្គាស​ដែល​​ប្រើ​ប្រាស់​តាម​ផ្ទះ​សម្រាប់​ដាំ​ស្ល ចំអិន​ម្ហូប​អាហារ​ទេ ។ លោក​ស្វាយ ម៉ិ នាយ​ការិយាល័យ​ស្ថិតិ​នៃ អធិការដ្ឋាន​នគរ​បាល​ក្រុង​​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប៉ូលិស​មិន​ហ៊ាន​សន្និ​ដ្ឋាន​ថា ជា​របស់​នរណា​ទេ ប៉ុន្តែ​អ្នក​ស្រុក​សង្ស័យ​ធុង​ហ្គាសនោះ​ចេញ​ពី​ស្តង់​​អេត​ចាយ​មួយ​ដែល​នៅ​ ពី​ខាង​លិច​ផ្ទះ​អ្នក​ស្រុក​ ។ ពេល​នេះ​ប្រជា​ពល​រដ្ឋ​​បាន​ទៅ​ប្តឹង​​ឱ្យ​ប៉ូលិស​ជួយ​អន្តរា​គមន៍​ធ្វើ​ យ៉ាង​ណាឱ្យ​​ម្ចាស់​ស្តង់​​អេត​ចាយ​នោះ​ធ្វើ​របង​​ឱ្យ​បាន​ខ្ពស់​​ចៀស​វាង​​ ​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​ស្រុក​ទៀត​​ ។ ​អ្នក​ស្រុក​និយាយ​​ថា​ ស្តង់​អេត​ចាយ​នោះ​កន្លង​មក​ធ្លាប់​ផ្ទុះ​គ្រាប់ ​​ធ្លាក់​អំបែង​ដល់​​ផ្ទះ​ពួក​គាត់​ទៀត​ផង​ ។ មិន​តែ​ប៉ុណ្ណោះ​ស្តង់​អេត​ចាយ​មួយ​នេះ​ធ្លាប់​ហុយ​ច្រែះ ឬ​លំអង​ដី​ និង​កំទេច​ដែក​លើ​ផ្ទះ​ពួក​គាត់​ទាំង១៨​គ្រួសារដែល​រស់​នៅ​ជាប់​នោះ​​។

ទោះ​បី​ជា​បែប​ណា​​ក្តី ម្ចាស់​ស្តង់​​អេត​ចាយ​ឈ្មោះ​ឡាយ ភេទ​ប្រុស ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ ទេ​។ ចំណែក​ធុង​ហ្គាស​មួយ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​​​នោះ​ត្រូវ​សមត្ថ​កិច្ច​​ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

កូនស្រី​អ្នក​ដើរ​ទិញ​អេត​ចាយ​អាយុ​៦​ឆ្នាំ ត្រូវ​ជន​ទុរយសម្នាក់​ល្បួង​

ទៅវាយ​ធ្វើ​បាប​​ ហើយ​រំលោភ

ថ្ងៃព្រហស្បត្ត៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:២៧

កុមារីរងគ្រោះដែលម្តាយនាំមកប្តឹងប៉ូលិស

កោះសន្តិភាព

កុមារីរងគ្រោះដែលម្តាយនាំមកប្តឹងប៉ូលិស

ខេត្តស្ទឹងត្រែង ៖ កុមារីអភ័ព្វម្នាក់ ទើប​តែ​មាន​អាយុ៦ឆ្នាំត្រូវបានរងនូវការឈឺចាប់បំផុត ពី​សំណាក់មនុស្សចិត្តជាតិរិច្ឆានម្នាក់​ល្បួងឌុប​តាម​ម៉ូតូដើរលេង ឆក់ឱកាសដឹកចូលព្រៃជ្រៅ​វាយឲ្យសន្លប់រួចរំលោភ​យ៉ាងព្រៃផ្សៃរហូតបាន​សម្រេច រួចទុកចោលកណ្តាលព្រៃ​រត់គេច​ខ្លួន​បាត់ស្រមោល ។

ហេតុការណ៍ចាប់រំលោភសេពសន្ថវៈគួរឲ្យ​ អាណោចអាធ័មទៅលើក្មេងស្រីម្នាក់នេះបាន​កើតឡើងកាលពីវេលាម៉ោង​១​និង​៣០​នាទី​ រសៀល ថ្ងៃទី​២១ វិច្ឆិកា នៅ​ចំណុច​ក្នុង​ព្រៃ​ចម្ងាយ​ពី​ភូមិ​សៀមប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ប្រហែល២គីឡូ​ម៉ែត្រ ។

លោកវរសេនីយ៍ត្រី ដួង ស៊ីវុត្ថា នាយ​ការិយា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ស្នង​ការដ្ឋានខេត្ត​ បានឲ្យដឹងថា កុមារីរងគ្រោះ អាយុ៦ឆ្នាំសញ្ជាតិខ្មែរកម្ពុជាក្រោម​រស់​​នៅ​ជា​មួយ​ឪពុក​ម្តាយ​ជា​អ្នក​ ប្រកប​របរ​ដើរ​ទិញ​អេត​ចាយ​​ក្នុងភូមិ-ឃុំ​កើត​ហេតុខាងលើ ។ ចំណែក​ឯ​ជនសង្ស័យ​ឈ្មោះ​រិទ្ធ អាយុប្រហែលជាង៣០ឆ្នាំ មាន​ទី​លំនៅ​មិនពិតប្រាកដ។

លោកបន្តថា បើ​តាម​ឲ្យ​ដឹង​ពីឪពុក​ម្តាយ​ក្មេង​​ស្រី​រង​គ្រោះបាន​បញ្ជាក់​​ឲ្យដឹងថា នៅ​រសៀល​ម៉ោងប្រហែលជា១​ជន​សង្ស័យ​ឈ្មោះ​រិទ្ធ មក​ពីផឹកស៊ីស្រវឹងបាន​មក​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដើរលេងជាមួយ ខណៈ​នោះ​ឪពុក​នាង​ក៏​ដឹងដែរ ប៉ុន្តែស្មាន​តែគេ​នាំទៅ​ដើរ​លេង​តាម​ធម្មតា ។ លុះ​ប្រហែល​កន្លះម៉ោង​បាត់​មិន​ឃើញ​មក​គាត់ (ឪពុកកុមារីរងគ្រោះ) បាន​ទូរស័ព្ទ ហៅ​ជន​សង្ស័យ​ពីរ​បី​ដង តែ​គេ​មិន​ទទួល​ទូរស័ព្ទឡើយ ដោយ​មាន​ការ​សង្ស័យ​គាត់​​បាន​រត់​ទៅ​ប្តឹង​អធិ​ការ​ដ្ឋាន​​ស្រុក​សៀម​ប៉ាង។

បច្ចុ​ប្បន្ន​សមត្ថ​កិច្ច​​​នគរបាល​​ជំនាញ​កំពុង​​​​ បើក​ការ​​ស្រាវជ្រាវ ដើម្បី​ឈាន​ទោ​រក​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត៕

សូមអរគុណ!!!

ដកស្រង់ពី CamNews.com

អត្ថបទដោយ៖ សៅ ចាន់អេលីត

ជិះ​ម៉ូតូទៅ​បង់សំណាញ់​​បុក​ស្ត្រី​​អ្នក​បើក​ម៉ូតូ​ស្របទិសគ្នា

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៣:៥០

ខេត្តកំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​ឡើងនៅ​​វេលាម៉ោង​​៤ និង​៣០នាទី​រសៀល ​ថ្ងៃទី២២ វិច្ឆិកា នៅលើ​ផ្លូវលំ​ទំនប់​ចាន់​ថ្នាល ក្នុង​ឃុំ​ក្រាំង​ចេក ស្រុកឧដុង្គ ​រវាង​ម៉ូតូ និងមូ៉តូ​បណ្តាល​ឱ្យ​រងរបួស​មនុស្ស​ចំនួន៣​នាក់ ក្នុងនោះ​​ធ្ងន់ធ្ងរ​​​ម្នាក់ ។

មន្ត្រី​ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំក្រាំង​ចេក​​​​ បាន​ឱ្យ​ដឹង​ថា ​​នៅ​វេលាម៉ោង​៤ និង​៣០នាទី​​​រសៀល​នៅ​លើ​ខ្នង​ទំនប់ចាន់ថ្នាល ក្នុងឃុំ​​​ក្រាំងចេក​​ មាន​ម៉ូតូ​មួយ​គ្រឿង​​​ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​​​ឆ្នាំ 2012  ពុំ​មានស្លាក​​លេខ​បើក​បរ​ដោយ​យុវ​ជន​ម្នាក់ឈ្មោះ​ម៉ៅ ​អាយុ​១៨ឆ្នាំ ឌុប​ឈ្មោះ​ឈីត ភេទប្រុស ​អាយុ​​​ស្របាលគ្នាចេញ​ពី​ផ្ទះនៅ​ផ្សារ​​ក្រាំង​ចេក​​ដោយ​មាន​​​ស្ពាយ​ សំណាញ់​​ផង ដើម្បី​ទៅបង់ត្រី​​​ក្នុងទំនប់​​ចាន់ថ្នាល​ ។​​​ ដោយ​​សារ​ការ​ជិះ​ម៉ូតូក្នុង​ល្បឿន​​លឿនពេក ​​ក៏​វ៉ាក់​នឹង​រថយន្ត​​​មួយគ្រឿង​ធ្វើដំណើរ​បញ្ច្រាស​​ទិស​គ្នា​​មកពី​ ផ្សារ​កំពង់ស្ពឺ​ឆ្ពោះ​មកផ្សារ​ក្រាំង​​ចេក​​ពេល​​គេច​រថយន្ត​ជ្រុល​ចង្កូត​ ទៅបុកម៉ូតូ​​ម៉ាក C100 កូរ៉េ​មួយគ្រឿងពី​ក្រោយ​ដែលមានស្ត្រី​ម្នាក់​​ឈ្មោះ​យ៉េត ​​ថុល អាយុ​៣៣ឆ្នាំ កំពុង​តែ​បើក​បរ​ម្នាក់​ឯង​ បណ្តាល​ឱ្យដួលរង​របួស​ទាំង​សង​ខាង​ចំនួន៣នាក់ ត្រូវបាន​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ប​ង្អែក​​ខេត្តកំពង់ស្ពឺ​​ជាបន្ទាន់ ។

យុវជន​ឈ្មោះម៉ៅ ជា​អ្នកបើក​ម៉ូតូ C125 ស៊េរី 2012 រងរបួសធ្ងន់​ធ្ងរ ឯស្ត្រី​​ឈ្មោះ​យ៉េត ថុល និងយុវជនឈ្មោះ​​ឈីត ​​រង​របួស​​ស្រាល​ចូល​​ព្យា​បាល​គ្លីនិកឯកជន​​ផ្សារ​ក្រាំង​ចេក ​​។ ​ចំពោះ​​ម៉ូតូ​ទាំង​២​គ្រឿង​ដែលរង​ការ​ខូច​ខាត​ដូច​គ្នាត្រូវ​​ប៉ូលិស​​យក​ ទៅ​​រក្សា​ទុកនៅ​ប៉ុស្តិ៍​​​​ឃុំក្រាំង​ចេករង់ចាំ​ការ​ដោះ​ស្រាយ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

កូនប្រុសនាយឃ្លោក​ជិះម៉ូតូ​ទាក់ដៃ​ចង្កូត​ដួលបោកក្បាលស្លាប់​

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ០៩:៥៧

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីយោធា​ម្នាក​់​បាន​​​ជួប​ប្រទះ​គ្រោះថ្នាក់​​​ចរាចរណ៍​ដួលបោកក្បាល​​ ​ស្លាប់​បាត់បង់ជីវិត​នៅពេលបញ្ជូន​ទៅ​​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ទាប់ពី​​ជិះម៉ូតូ​​ម៉ាកឃ្លីក ពណ៌​ស ​លាយឈាមជ្រូក មួយគ្រឿង ទាក់ដៃ​ចង្កូត​​​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​ផ្កាប់​មុខ​បោក​ក្បាល​ ​​​កាល​ពីវេលាម៉ោង​៩​និង​​៤០នាទី​យប់ថ្ងៃទី​​២២ វិច្ឆិកា ​​នៅ​តាម​​ផ្លូវ​ជាតិលេខ​​​៦ ភូមិផ្សារ​​​​តូច សង្កាត់​​​ទួលសង្កែ ​​ខណ្ឌឫស្សីកែវ​។

ជនរងគ្រោះ​​ដែល​ស្លាប់​​ដោយគ្រោះថ្នាក់​​ចរាចរណ៍​​ នេះឈ្មោះទុំ សារុំ ​ភេទប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​​​យោធា​​យោធ​ភូមិភាគ​​ពិសេស ការិយាល័យ​​ទី​២​នៃ​​​បញ្ជា​ការ​ដ្ឋាន​កង​ទ័ពជើង​​គោក ​​មានទីលំនៅ​​ភូមិ​​​លេខ​១ ឃុំកំពង់លាវ ​​ស្រុកកំពង់​លាវ ​​ខេត្តព្រៃ​វែង​។​ តាមសាក្សី​​នៅ​​​កន្លែង​កើតហេតុ ​បាន​ឱ្យ​​​ដឹង​ថា ​ជនរងគ្រោះ​បាន​ជិះម៉ូតូ​​តែ​ឯង ​ពេល​​ធ្វើដំណើរ​​​​​ជិត​មក​ដល់​​​​កំពង់​​ផែ​កាណូត​​​ផ្សារ​តូច ប្រទះឃើញ​​មន្ត្រីប៉ូលិស​​​​ដាក់​កម្លាំង​​​ត្រួត​ពិនិត្យ​​​ពង្រឹង​ការ​ អនុវត្ត​​​ច្បាប់ចរា​ចរណ៍​ ស្រាប់តែ​​​មន្ត្រីយោធា​​​​រូប​នោះ​បាន​​បើក​ម៉ូតូ​​​ត្រឡប់​​​​ក្រោយ​វិញ ។ ​ពេលជិះម៉ូតូ​​​ហួស​​ប៉ុស្តិ៍​​នគរ​បាល​​​ទួល​សង្កែ​បាន​​បន្តិច​ក៏​បាន​ជួប ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ទាក់ដៃ​​ចង្កូតជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​​​​ដំណើរ​​ឆ្លង​ផ្លូវ​​​​ បណ្តាល​ឱ្យ​ដួល​​បោក​ទៅ​​​លើ​ថ្នល់​ ហើយ​រង​​របួសធ្ងន់​។

ចំណែកម៉ូតូ​​​មួយ​គ្រឿង​ទៀត​បាន​​គេច​ទៅ​បាត់​ បន្សល់ទុក​មន្ត្រី​យោធា​របួសធ្ងន់​​ ហើយ​​ភ្លាម​ៗ​នោះ​មន្ត្រីយោធា​​ត្រូវ​រថយន្ត​​​សាមុយ​​បញ្ជូនទៅ​​កាន់​ មន្ទីរពេទ្យ​​កាល់​ម៉ែត​​​​ ហើយ​ក្រោយ​មក​ស្លាប់បាត់បង់ជីវិតដោយសារ​តែ​​​របួស​​ក្បាលធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​​​​ពុំអាច​​ជួយបាន​ ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

មានទំនាស់​​ជាមួយប្តី​ទៅ​លោតទឹក​​សម្លាប់ខ្លួន​​​លើស្ពាន​ជ្រោយចង្វា​​​លិច​

បាត់​​​មិន​ឃើញ​

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៤១

រាជធានីភ្នំពេញ​​​​ ៖ ​​ស្ត្រី​​​ម្នាក់​​​​​​លោត​ទឹក​​សម្លាប់ខ្លួន​​ពីលើ​​ស្ពានជ្រោយ​ចង្វា​​ ​បានលិច​បាត់​​រក​សព​ពុំ​ឃើញ​​ បន្ទាប់ពី​មាន​ទំនាស់​​​​ជាមួយប្តី​​​ស្លាប់​​បាត់​​ចោល​កូនកំព្រា​​២នាក់​។ ​ ​ហេតុការណ៍​​​នេះបាន​ធ្វើ​​​​ឱ្យមានការ​ភ្ញាក់ផ្អើល​​​​​​កាលពីវេលា​ម៉ោង​​​ ​៩​យប់ថ្ងៃ​ទី​​២២ វិច្ឆិកា ​​។ស្ត្រី​​ដែល​លោត​ទឹក​សម្លាប់ខ្លួន​​ឈ្មោះជា តារា ​​អាយុ​​៣៣​ឆ្នាំ ​​​មានទីលំនៅផ្ទះ​លេខ​​​​៤៨ ​​ភូមិទី​​​២២ ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​។

តាមព័ត៌មាន​​ពី​មន្ត្រី​​​នគរបាល​​​ការពារ​ស្ពាន​ ជ្រោយ​​ចង្វា​បាន​​ឱ្យ​ដឹង​ថា ​នៅ​យប់ថ្ងៃ​កើត​ហេតុ ​​​គេឃើញស្ត្រី​​​រូបនោះ​​​​​ពីរនាក់​ប្តី​​​​ មានទំនាស់​គ្នា ​​ដោយ​ដើរ​​​​​ឈ្លោះ​គ្នា​​តាមផ្លូវ​​​​​ ជាមួយ​ប្តីដែល​ជិះ​ម៉ូតូ​តាម​ក្រោយ​។ ​​​នៅពេលធ្វើ​​​​​ដំណើរ​​​មក​ដល់​លើ​ស្ពាន ​ប្រពន្ធ​​​​ក៏​បានលោត​​​​​ពីលើស្ពាន​ជ្រោយ​ចង្វា​​​ ហើយ​​​​លិច​បាត់​​​រកសព​​​ពុំឃើញ​។​ តាម​ព័ត៌​មាន​បន្ត​ទៀត​ថា ​នៅពេលឈ្លោះគ្នា​​គេ​បាន​ឮ​​​​ថា ស្រ្តី​រូប​នេះ​​គំរាម​បម្រុង​លោត​ទឹក​សម្លាប់ខ្លួន​ ហើយ​ត្រូវ​ប្តី​ពន្យូស​បន្ថែម ប្រពន្ធក៏​លោត​​​តែម្តង​។

តាមបុរស​ជា​ប្តី​ឈ្មោះ​​​​ឌឿង ​ភូ ​​អាយុ​​​៥៤​ឆ្នាំ ​បាន​​ឱ្យដឹង​ថា ​​នៅមុនពេលកើតហេតុ ប្រពន្ធ​របស់​​​គាត់បាន​​​ជួបជុំ​​ផឹក​ស៊ី​​ជាមួយ​​អ្នកជិត​ខាង​ ហើយ​រូបគាត់​​​​ទៅហៅ​​​ត្រឡប់​មក​ផ្ទះ​ មិន​ព្រម​​មក​ គាត់​ក៏​បាន​​ជេរប្រពន្ធ​​ ក៏កើត​​ទៅជា​ទំនាស់​គ្នា​ ហើយ​ប្រពន្ធ​ក៏​​ដើរ​មក​​លោត​ទឹក​សម្លាប់​ខ្លួន​តែម្តង ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

បុរស​លក់​ទឹកអំពៅ​បត់​ម៉ូតូ​កង់​3មិន​មើល​ឆ្វេង​ស្តាំ​​រថយន្ត​ស្ទូច​​បុក​​ស្លាប់​

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៣:៥៣

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្ន​ក​លក់​ទឹក​អំពៅ​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ខណៈ​​រូបគាត់​ជិះ​ម៉ូតូ​​សង់​កូរ៉េ​ ភ្ជាប់​ដោយ​​ធុង​ទឹក​អំពៅ (កង់​បី) ​ផង បត់​ឆ្លង​ថ្នល់​​មិន​បាន​ប្រុង​ប្រយ័ត្ន​​ក៏​​ត្រូវ​​រថយន្ត​ស្ទូច​បុក​ យ៉ាងពេញ​​ទំហឹង​។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃទី​២១ វិច្ឆិកា​​ នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​៦១ និង​លេខ៦២ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​​តាជេស ស្រុក​កំពង់ត្រឡាច ។

មន្ត្រី​ប៉ូលិស​​ចរា​ចរណ៍​​ខេត្ត​​និយាយ​ថា បុរស​រងគ្រោះ​​​ឈ្មោះ​​ងឺ គ្រីយ៉ា ​​អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅភូមិ​​ក្រសះ​ថ្មី ​ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច ។ មុន​ពេល​កើត​ហេតុ​​ ជ​នរងគ្រោះ​​បាន​ជិះ​ម៉ូតូ​​​សង់​កូរ៉េ​ ពណ៌​ក្រហម​ ដោយ​មាន​ភ្ជាប់​​ធុង​ទឹក​អំពៅ​ផង ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅត្បូង លុះ​ដល់​ចំណុច​ខាងលើស្រាប់តែ​បត់​ឆ្លង​ថ្នល់ ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ ស្របពេល​នោះ​ក៏​មាន​រថយន្ត​សន្ទូចមួយ​គ្រឿង​ម៉ាក​ហ៊ីណូ ​ដែល​​ធ្វើ​​ដំណើរ​បញ្ច្រាស​ទិស​គ្នា​​បុក​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ជន​ រងគ្រោះ​​បែក​ក្បាល​​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង ។

ប៉ូលិស​បាន​នាំយក​រថយន្ត​ និង​ម៉ូតូ​​​រួម​ទាំង​ធុង​ទឹក​អំពៅ​​មក​រក្ស​ាទុក​នៅ​ការិយា​ល័យ​​​ចរា​ចរណ៍ ​ផ្លូវ​គោក​ខេត្ត ដើម្បី​ដោះ​ស្រាយ​តាម​នីតិ​វិធី​​ច្បាប់​ ចំណែក​សព​ជន​រងគ្រោះ​​បាន​ដឹក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

2​ក្រុម​ទាស់​គ្នា​​​វាយ​​បែក​មុខ​បែក​មាត់់​​ចាប់​ចង​ដៃ​ចង​​ជើង​​និង​ផ្ទុះ​អាវុធ

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៤:៤៥

រាជធានីភ្នំពេញ ៖​ ស្នូរ​ផ្ទុះ​អាវុធ​​​កើត​ឡើង​ស្ទើរ​តែ​​រាល់​​ថ្ងៃ​​បើ​ទោះ​​បី​​ជា​គណៈ​ បញ្ជា​ការ​ឯក​ភាព​សាលា​រាជធានី​​ តែង​​ប្រ​ជុំ​ដាក់​បទ​បញ្ជា​យ៉ាង​តឹង​​រឹុង​យ៉ាង​​​ណា​ក៏​ដោយ​ រហូត​មាន​វិ​ធាន​ការ​​ឱ្យ​​តែ​មាន​​​ផ្ទុះ​អាវុធ​នៅ​ហាង​ណា​ ឬ​ផ្ទះ​សំណាក់​ណា​មួយ​​ ហាង​​ឬ​ផ្ទះ​សំណាក់​នោះ​ត្រូវ​​ទទួល​ពិ​ន័យ​បិទ​​​ការ​ធ្វើ​អាជីវ​កម្ម​ ភ្លាម​។

ជា​ក់​ស្តែង​​​​នា​សប្តាហ៍​កន្លង​មក​នេះ​​ ករណី​ផ្ទុះ​អាវុធ​​​​អនា​ធិប​​តេយ្យ​មាន​៣​លើក ​ក្នុង​នោះ​នៅ​ក្នុង​ហាង​២​លើក ​និង​តាម​​ផ្លូវ​​សា​ធារណៈ​១​លើក ​ឃាត់​ខ្លួន​ជន​បង្ក​ម្នាក់​​ ហាង​២​កន្លែង​​នៅ​​ធ្វើ​អាជីវកម្ម​​ធម្ម​តា​ ដូច​ហាង​​​​ឈ្មោះ​អេ​ភី​ ​នៅ​ជាប់​ក្រ​សួង​​ផែ​ន​ការ​ក្នុង​ខណ្ឌ​ចំការ​មន​ ​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​​ពី​អ្នក​ជិត​ខាង។ ក្នុង​សប្តាហ៍​នេះ​វេលា​ម៉ោង​១​និង​៣០​នាទី​​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី២២​ វិច្ឆិកា មាន​ជន​២​ក្រុម​​​បាន​វាយ​កាប់​ចាក់​គ្នា​ រហូ​ត​ឈាន​ដល់​ការ​ផ្ទុះ​​អាវុធ​​២​គ្រាប់ពី​សំណាក់​ភាគី​ម្ខាង​ដែល​​​ជា​ ការ​បាញ់​​រំ​ដោះ​ខ្លួន​។

ប្រ​ភព​ព័ត​​៌មាន​​ពី​ហេតុ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​​ហេតុ​​​មាន​បុរស​​៣​នាក់ជិះ​​ម៉ូតូ​២​គ្រឿង ​គុប​ជ្រុង១​គ្រឿង ​​និង​ឆា​លី​១​គ្រឿង ​ចេញ​ពី​កន្លែង​ផឹក​ស៊ី​មួយ​ឈ្មោះ​ហាត ​​តាម​​ផ្លូវ​លេខ​១២៥ សង្កាត់​វាល​វង់​។ ក្រុម​៣​នាក់​នោះ​​​​​​​១-​ឈ្មោះ​​​ចាន់ សុ​ជាតិ ​អាយុ​៣៣ឆ្នាំ មុខ​របរ​​​បើក​បរ​រថយន្ត​ឱ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​​អង្គ​ភាព​​រដ្ឋា​ករ​ទឹក ២-​ឈ្មោះ​ភណ្ឌ ជា​មន្ត្រី​កង​រាជ​អាវុធ​​​​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​​ និង​៣-​ឈ្មោះ​ដូ ​ជា​ទា​ហាន​​ពាក់​សក្តិ​​៤​កន្លះ​នៅ​អង្គ​ភាព​សកម្ម​។ ពេល​ទៅ​​ដល់​មុខ​ផ្ទះ​សំណាក់​រី​លែក្ស​ មាន​ភាគី​ម្ខាង​​ទៀត ​​កំពុង​​ឈរ​លេង​នៅ​ទី​នោះ​បាន​ស្រែក​​ឱ្យ​ទៅ​ខាង​៣​នាក់​​នោះ​ថា ​ពួ​ក​ឯង​​​កុំ​ជិះ​​លឿន​ពេក​​សុទ្ធ​តែ​ធ្លាក់​ភ្នែក​​អស់​ហើយ​។

ដោយ​សារ​​​មាន​ការ​លូក​​មាត់​លូក​​​ក​ពី​ភាគី​រពិស​ មាត់​​នៅ​មុខ​ផ្ទះ​សំណាក់​​រី​លែក្ស​ ក្រុម​៣​នាក់​បាន​​ត្រ​ឡប់​ម៉ូតូ​​ទៅ​រក​រឿង​​ក្រុម​​ម្ខាង​​នោះ​ដែល​មាន​ ឈ្មោះ​សូ សំ​អាត ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជា​កូន​​ឧត្តម​សេនីយ៍​ប៉ូលិស​ម្នាក់​បណ្តាល​ឱ្យ​មាន​​ជម្លោះ​វាយ​តប់​គ្នា​ ទៅ​វិញ​ទៅ​មក​។ ពេលទាស់​គ្នា​​ឈ្មោះ​សូ សំ​អាត បាន​ទូរ​ស័ព្ទ​ប្រាប់​មិត្ត​ភក្តិ​​ ឬ​ក៏​សាច់​ញាតិ​ឱ្យ​ដឹង​និង​មក​ជួយ​អន្តរា​គមន៍​​នៅ​ពេល​ឃើញ​ភាគី​​ម្ខាង​​ រំលោភ​​លើ​​ខ្លួន​បែប​នេះ។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​លុះ​ពេល​ឃើញ​​ក្រុម​លោក​សូ សំ​អាត ​មក​ជួយ​អន្ត​រា​គមន៍​​​ក្រុម​លោក​ចាន់ សុ​ជាតិ មាន​ទា​ហាន​មាន​ប៉េ​អឹម​​២​នាក់​នោះ​បាន​ផ្ទុះ​អាវុធ​​ចំនួន​២​គ្រាប់ ឡើង​​លើ​​​​គំរាម​រួច​​ជិះ​ម៉ូតូ​គុប​ចេញ​ទៅ​បាត់​​ទុក​ឱ្យ​​លោក​ចាន់ សុ​ជាតិ ទប់​ទល់​​ជា​មួយ​ភាគីម្ខាង​ទៀត​​។​ នៅ​ពេល​​គូ​កន​ចេញ​ផុត​ទៅ​​លោក​ចាន់​ សុ​ជាតិ​​ ត្រូវ​គេ​វាយ​​បែក​​មុខ​​ហូរ​ឈាម​ និង​ត្រូវ​​​​ភាគី​ម្ខាង​ចង​ដៃ​ចង​ជើង​​ទុក​ចោល​​នៅ​កន្លែង​កើត​េហតុ​​មួយ​ សន្ទុះ​ទើប​​​ឃើញ​​នគរ​បាល​ខណ្ឌ​៧​មករា ទៅ​ដល់​ហើយ​បានកាត់​​ខ្សែ​ចំណង​​ ដែល​គេ​ចង​​ដៃ​ចង​ជើង​​នោះ​ចេញ​​​ បន្ទាប់​មក​លោក​ចាន់​​សុ​ជាតិ​​ត្រូវ​បាន​នគរ​បាល​​វាយ​ខ្នោះ​​នាំ​ទៅ​កាន់​ មន្ទីរ​​​ពេទ្យ​ដើម្បី​​​លាង​របួស​ និង​ឈាម​។ បាន​ជា​នគរ​បាល​វាយ​ខ្នោះ​​លោក​ចាន់ សុ​ជាតិ នាំ​ទៅ​ព្យា​បាល​នោះ​ ដោយ​យោង​​លើ​ការ​ចោទ​ប្រ​កាន់​​ពី​ឈ្មោះ​សូ អំ​អាត​ថា លោក​ចាន់ សុជាតិ ជា​​អ្នក​បង្ក​ជម្លោះ​​ និង​បា​ន​វាយ​គេ​ឱ្យ​របួស​ស្នាម​ដែរ​។ នគរ​បាល​​ខណ្ឌ​៧​មករា ​បាន​អះអាង​ថា ​ភាគី​ទាំង​២​​ មាន​របួស​​​តិច​តួច​​ប្រ​ហាក់​ប្រ​ហែ​ល​គ្នា​​ទេ​ ដំបូង​ភាគី​ទាំង​​​​ពី​រ​បាន​ដាក់​ពាក្យ​បណ្តឹង​រៀង​​ខ្លួន ក្រោ​យ​ម​ក​​គេ​បែរ​ជា​សុំ​សម្រុះ​សម្រួល​គ្នា​វិញ​។​​​
នៅ​មិន​ទាន់​ ច្បាស​​់​ថា ​តើ​​រឿង​នេះ​គេ​អាច​បញ្ចប់​​នៅ​​ត្រឹម​សមត្ថ​កិច្ច​ប៉ូលិស​ ឬ​នៅ​តុលា​ការ​​នោះ​​​ទេ​ ប៉ុន្តែ​ភាគី​ទាំង​ពីរ​កំពុង​រក​ច្រក​ដោះ​ស្រាយ​ដើម្បី​បញ្ចប់​រឿង​​៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

យុវជន​​ម្នាក់ស្លាប់​​​​បាត់បង់ជីវិត​​​បន្ទាប់​ពី​​ផឹក​ស្រា​​អស់ជិត​កន្លះ​កែវ

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៤:៤៦

រាជធានីភ្នំពេញ​​​​​​ ៖ ​​​​​បុរសម្នាក់​​​បានស្លាប់​បាត់​បង់ជីវិត​ខណៈ​ពេល​ដឹក​​​​យកទៅ​ មន្ទីរពេទ្យ​​​ព្រះកុសុមៈ ​បន្ទាប់ពីផឹកស្រា​​​​​​​អស់​ជិត​កន្លះ​​​​កែវ ​ហើយ​​ពេល​កំពុង​ហូបបាយ​​​ស្រាប់តែ​​​​ជ្រុះស្លាប​ព្រា​​​បាយ​ពីដៃ​​​​ ដួលផ្កាប់មុខ​​ចូល​​​ចាន​​បាយ ​​ក៏​ត្រូវ​​បុរសជា​​​​​បង​ដឹក​យកទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ប៉ុន្តែ​​ បុរស​នេះ​​​បានស្លាប់​​​តាមផ្លូវ​បាត់ទៅហើយ​។

គ្រោះអកុសល​នេះ​កើតឡើង​​​កាលពី វេលាម៉ោង​​៨​និង​​៣០នាទីយប់​ថ្ងៃទី​​២២ វិច្ឆិកា ​នៅ​បន្ទប់ជួល​​ក្នុង​​ភូមិ​ចុង​ថ្នល់​​​ខាងកើត ​​សង្កាត់​ទឹកថ្លា​​ ខណ្ឌសែនសុខ​។​ ជន​​រងគ្រោះ​​​​រហូតដល់​ស្លាប់​​​​បាត់បង់ជីវិត​​ឈ្មោះ​​ស៊ុន ​​រស្មី ​​ភេទប្រុស អាយុ​​​​២៣​ឆ្នាំ ​​ជា​ពល​ក​​រ​បម្រុងចេញទៅប្រទេស​កូរ៉េ ​​មានស្រុក​កំណើត​​​នៅ​ភូមិ​​​ត្រយឹង ​​ឃុំ​រាម​​អណ្តើក ​​ស្រុកគិរីវង់ ​​​ខេត្ត​​តាកែវ​ ​​​ស្នាក់​នៅ​​​ជា​មួយ​បង​​ប្រុស​បង្កើត​​ឈ្មោះ​ស៊ុន ចូ ​អាយុ​​៣១​ឆ្នាំ ​​ជា​កម្មករ​​រោង​ចក្រ​​កាត់ដេរ ​​​នៅ​​បន្ទប់ជួល​​​​​​ក្នុងភូមិ​កើ​តហេតុ​​ខាងលើ ​។

តាមការ​រៀបរាប់​​ពី​​ឈ្មោះ​ស៊ុន ចូ ​ឱ្យ​ដឹង​ថា ប្អូនប្រុស​របស់ខ្លួន​ឈ្មោះ​ស៊ុន រស្មី ​បាន​មក​ស្នាក់​នៅ​ជាមួយ​​ដើម្បី​រៀន​ភាសា​កូរ៉េ​​បម្រុង​ចេញ​ទៅ​ធ្វើការ​នៅ ​ប្រទេស​កូរ៉េ​នា​ពេល​ខាង​មុខ​នេះ​​។​ ​មុន​ពេល​រៀបចំ​ហូប​បាយ​​ ​ខ្លួន​បាន​ទិញ​ស្រា​​មួយ​ដប​មក​អង្គុយ​ផឹក​ ហើយពេល​នោះ​ប្អូន​ប្រុស​​ចេះ​តែ​សម្លឹង​មើល​មុខ​ទំនង​ចង់​ផឹក​ដែរ ឃើញ​ដូច្នេះ​​ខ្លួន​បាន​សួរ​ថា​ឯង​ចង់​ផឹក​ដែរឬ? រួច​ក៏​ចាក់​ស្រា​មិន​ដល់​កន្លះ​កែវ​ផង​ហុច​ទៅ​ឱ្យ​ប​្អូន​​ផឹក​។​ ក្រោយ​​​​ផឹក​អស់​​ក៏​​​អង្គុយ​ហូប​បាយ​ធម្មតា ស្រាប់​​​តែ​​របូត​ស្លាបព្រា​ធ្លាក់​ពី​ដៃ ហើយ​មុខ​ស្លេក​ងាំង​​ដួល​ផ្កាប់​មុខ​ទៅ​លើ​ចាន​បាយ​តែ​ម្ដង ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

ជន​បរទេស​​បាន​គាំង​បេះដូង​ស្លាប់​​ម្នាក់​ទៀត​​ក្នុង​ផ្ទះ​សំណាក់

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៤:៥៤

ខេត្ត​ព្រះសីហនុ ៖ ជនបរទេសម្នាក់បាន​ស្លាប់នៅក្នុងបន្ទប់​លេខ​២០៤ នៃផ្ទះសំណាក់​យីហោ​​កោះមាស មានទីតាំងស្ថិតនៅ​ភូមិ៤ សង្កាត់​​លេខ​៤ ក្រុងព្រះសីហនុ កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃទី២១ វិច្ឆិកា។ សមត្ថកិច្ច​ប៉ូលិស​ឲ្យដឹងថា ជន​បរទេស​ដែល​ស្លាប់​នេះ​ឈ្មោះ PERREN BERNARD ភេទប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ស្វ៊ីស ជាភ្ញៀវទេសចរ ចូល​មក​ស្នាក់​នៅ​កាលពីថ្ងៃទី១៣ វិច្ឆិកា។

​​​​​     តាមបុគ្គលិក​ផ្ទះសំណាក់ម្នាក់និយាយថា នៅ​វេលាម៉ោង២រសៀល ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ​២០១១ ខណៈ​ពេល​បម្រុងចូលរៀប​​ចំ​បន្ទប់​ក៏​ឃើញ​បុរស​ជន​បរទេសម្នាក់នេះ​ដេកស្លាប់​ លើ​គ្រែទៅហើយ ​នៅពេលនោះពួកខ្លួនក៏បាន​រាយ​ការណ៍​ទៅ​ថៅកែ ហើយថៅកែក៏រាយការណ៍​បន្ត​ទៅសមត្ថកិច្ចប៉ូលិស។ លុះនៅវេលាម៉ោង​ប្រ​ហែល​៣​រសៀលប៉ូលិសបច្ចេកទេសនៃស្នង​ការ​ដ្ឋានខេត្ត បានចុះមកធ្វើកោសល្យវិច័យ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ច​ប៉ូលិស និង​វេជ្ជបណ្ឌិត​ផ្នែកពិនិត្យសពបាន​ធ្វើការ​សន្និដ្ឋានជំហានដំបូងថា បុរស​ជន​ជាតិ​​ស្វ៊ីស​រូប​នេះ​មាន​ជំងឺទឹកនោមផ្អែម​រ៉ាំរៃជាយូរមកហើយ ជាហេតុ​ធ្វើឲ្យចលនាបេះដូងចុះខ្សោយជាអន្លើៗ ​ទើបធ្វើឲ្យគាំងបេះដូងស្លាប់តែម្តង។ ​សព​ត្រូវ​បាន​​រក្សាទុករង់ចាំស្ថានទូតមក​ទទួល​យក​​បញ្ជូន​ ត្រឡប់ទៅស្រុកកំណើតវិញ៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

កោះពេជ្រឥលូវជាកន្លែងសិក្សាទៀត!!

ល្ងាចថ្ងៃសៅរ៏នេះខ្ញុំបាទជាអ្នកស្ថាបនិកពត៌មានទូរទៅ បានទៅកំសាន្តនៅមជ្ឈមណ្ឌល
កោះពេជ្រនៅក្នុងទីក្រុងភ្នំពេញ ហើយក៏បានចូលទៅពិសារភេសជ្ជៈនៅក្នុង Lucky Cafe
នៅពេលនោះខ្ញុំបានប្រទះឃើញនិស្សិតមួយក្រុមដែលចូលមកពិសារភេសជ្ជៈនោះដែរ។
ប៉ុន្តែអ្វីដែលខ្ញុំកត់សំគាល់ឃើញនោះគឺ និស្សិតមួយក្រុមនេះបានពិភាក្សាគ្នាអំពីមេរៀន
ដែលពួកគេកំពុងសិក្សា ខ្ញុំបានចាប់អារម្មណ៏ទៅលើនិស្សិតមួយក្រុមនេះយ៉ាងខ្លាំង រួច
ហើយខ្ញុំក៏បានសុំពួកគេសំភាសន៍តទៅ
ស្ថាបនិក៖ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទសុំសួរថាតើអ្នកទាំងអស់គ្នាជានិស្សិតសាកល
វិទ្យាល័យណាដែរ?

និស្សិត៖ បាទពួកខ្ញុំមកពីសាកលវិទ្យាល័យន័រតុន ខ្ញុំបាទទាំងអស់គ្នាសិក្សាផ្នែកសំណង់
ស៊ីវិល ។ 

ស្ថាបនិក៖ ខ្ញុំបានលឺគេថាមកកោះពេជ្រគឺមកដើរលេងប៉ុន្តែអ្នកទាំងអស់គ្នាមកសិក្សាតើ
អ្នកទាំងអាចសិក្សានៅទីនេះបានដែរមែនទេ?
និស្សិត៖ ប្រាកដជាបានហើយ ពីព្រោះថាការរៀនសូត្ររបស់ពួកខ្ញុំទាំងអស់គ្នាគឺមាន
សារៈសំខាន់ណាស់ មិនថានៅកោះពេជ្ររឺក៍នៅសាលាទេគឹសិក្សាបានដូចតែគ្នានឹង។
ស្ថាបនិក៖ តើជារៀងរាល់ថ្ងៃសៅរ៍អ្នកទាំងអស់គ្នាមកសិក្សានៅទីនេះមែនដែរទេ?
និស្សិត៖ បានពិតប្រាកដណាស់ គឹខ្ញុំទាំងអស់គ្នាមកទីនេះរៀងរាល់ថ្ងៃសៅរ៍ពីថ្ងៃនេះជា
ថ្ងៃឈប់សំរាករបស់សាលាខ្ញុំ ដូចច្នេះខ្ញុំក៍បានបបួលគ្នាមកទិនេះដើម្បីសិក្សាស្រាវជ្រាវ
អំពិកិច្ចការសាលារបស់ខ្ញុំដែលលោកគ្រូអ្នកគ្រូបានដាក់អោយមកស្រាវជ្រាវ។
ស្ថាបនិក៖ ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមកសិក្សានៅទីនេះ?
និស្សិត៖ ពីព្រោះខ្ញុំគិតថាទីនេះសមរម្យសំរាប់ពួកខ្ញុំដែលមកសិក្សានៅទីនេះ ថែមទាំង
អាចមើលឃើញទេសភាពដ៍ស្រស់ស្អាតដែលជាផ្នែកមួយសំរាប់ជួយអោយពួកខ្ញុំមាន
អារម្មណ៍ស្រស់ថា្លបានមួយកំរិតទៀត ហើយពួកខ្ញុំក៍មិនដែលគិតថានៅទីនេះសំរាប់តែ
អ្នកដែលចូលចិត្តដើរកំសាន្តនោះទេ គឺគិតថាទីនេះក៍អាចសិក្សាបានផងដែរ។ប៉ុន្តែផ្ទុយ
ស្រលះចំពោះគំនិតមួយចំនួនដែលតែងតែគិតថាមកកោះពេជគឺមកដើរលេង គំនិតមួយ
នេះគឹជាគំនិតមួយដែលហួសសម័យទៅហើយ សំរាប់ពួកខ្ញុំ។
ស្ថាបនិក៖ សូមអរគុណចំពោះការឆ្លើយនៅសំនួរទាំងឡាយរបស់ខ្ញុំ ជាចុងក្រោយតើអ្នក
ទាំងអស់គ្នាមានយោបល់អ្វីខ្លះផ្តាំផ្ញើរដល់សិស្សនិសិ្សតទាំងអស់នៅក្នុងប្រទេសយើង?
និស្សិត៖ ខ្ញុំមិនមានយោបល់អ្វីច្រើនទេគ្រាន់តែចង់ផ្តាំផ្ញើរដល់សិស្សនិស្សិតទាំងអស់នៅ
ក្នុងប្រទេសអោយ មានគំនិតមួយគិតថាការសិក្សាគឺមានសារៈសំខាន់ណាស់សំរាបយើង
ទាំងអស់គ្នា ដូចច្នេះគុំគិតថាកោះពេជ្រជាកន្លែងដែលសំរាប់ដើរលេងនោះ ហើយខ្ញុំបាទក៍
មានយោបល់ជាចុងក្រោយមួយទៀតថា យើងជាទំពាំងស្នងឬស្សីសំរាបប្រទេសរបស់
យើងទៅថ្ងៃអនាគត សូមអរគុណ។ ត្រូវតែជៀសអោយឆ្ងាយពីគ្រឿងញៀន!!!!
ស្ថាបនិក៖ អរគុណច្រើនអ្នកទាំងអស់គ្នា ខ្ញុំសំឃ្ឃឹមថាយើងនឹងបានជួបគ្នាពេលក្រោយ
ទៀត។
ខ្ញុំបាទសំឃ្ឃឹមថាអ្នកទាំងអស់គ្នាពិតជាខិតខំសិក្សាដូចនិស្សិតមួយនេះ។

នេះជារូបភាពនិស្សិតទាំងនេះកំពុងតែសិក្សាស្រាវជ្រាវ


រៀបចំអត្ថបទដោយ៖ លោក តៅប្រសិទ្ធា

សុំ​ប្រពន្ធ​លែង​លះ​​​រួច​សុំ​រស់​នៅជុំវិញ​​​មិន​ព្រម​​លប​ចូល​​កាប់ម្តាយក្មេក និងប្រពន្ធ​

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៦:២៨

ខេត្តកណ្តាល​​​​​ ៖ ​បុរស​ម្នាក់​សុំ​ប្រពន្ធ​លែងលះ​៣​ដង​ មក​ហើយ លើក​ទី​៣​សុំ​ជុំ​គ្នា​វិញ​ប្រពន្ធ​សម្រេច​ចិត្ដ​ថា​ឈប់​យក​​ ហើយ​ដោយ​សារ​​ទោះបីជា​យកប្ដី​ក៏​ដូច​ជា​អត់​យក​ដែរ ព្រោះ​បុរស​ជា​ប្ដី​មិន​ដែល​ជួយ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ មាន​តែ​យក​ប្រាក់ពី​ប្រពន្ធ​ដើរ​ផឹកស៊ី​រករឿង​ជេរ​ប្រមាថ​តែ​ប៉ុណ្ណោះ។ បុរស​ជា​ប្ដី​ ខឹង​ប្រពន្ធ​មិន​ព្រម​ជុំ​គ្នា​វិញ​នឹក​ស្មាន​តែ​ម្ដាយក្មេក​បញ្ចេះទើប​យប់​ ជ្រៅ​ស្ងាត់​លប​ហែក​ជញ្ជាំង​ចូល​ទៅ​កាប់​ចិញ្ច្រាំ​ម្ដាយក្មេក​ជា​ច្រើន​ កាំបិត​ផ្គាក់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ និង​កាប់​ប្រពន្ធ​១​កាំបិត​បាក់ដៃ​ឆ្វេង។

ឧប្បទ្ទវ​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​ នាទី​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ វិច្ឆិកា ស្ថិត​នៅ​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល។ ស្ដ្រី​រង​គ្រោះជា​ម្ដាយ​ឈ្មោះផូ អេ​ង អាយុ​៥៦​ឆ្នាំ និង​កូនស្រី​រង​គ្រោះ​ឈ្មោះសាញ់ សុខ​​អាន អាយុ​៣០​ឆ្នាំ មុខរបរលក់​នំ​ក្នុងភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល។ ចំណែក​ប្ដី​ជា​ជនល្មើស​ឈ្មោះសាយ ថា អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដមាន ស្រុក​កំណើត​នៅ​ភូមិ​លុង​គុង ឃុំ​ព្រៃ​ផ្ដៅ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះផូ អុកភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​បងស្រី​របស់​ស្ដ្រី​រង​គ្រោះ​ឈ្មោះផូ អេ​ង និង​ត្រូវជា​អុំ​ស្រី​របស់ឈ្មោះ សាញ់ សុខ​អាន រស់នៅ​ក្នុងភូមិ​កើតហេតុ​នេះ​​បាន​ឱ្យ​​​ដឹង​ថា ក្មួយ​ស្រី​របស់​គាត់​ឈ្មោះសាញ់ សុខ​អាន បាន​រៀប​ការ​ជាមួយ​ឈ្មោះសាយ ថា រយៈពេល​១៤​ឆ្នាំ ព្រមទាំង​មានកូន​២​នាក់ កូន ស្រី​ច្បង​អាយុ​១៣ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៩​ឆ្នាំ។ តាំងពី​រស់នៅ​ជាមួយ​គ្នាបុរស​ជា​ប្ដីមិន​ ដែល​ជួយ​រកស៊ី​ប្រពន្ធ​ទេ គិតតែពី​ដើរ​ផឹកស៊ី​សប្បាយ ជេរ​ប្រមាថ​ឈ្លោះប្រកែក​ជាមួយ​គេឯង​នៅ​ក្នុងភូមិ ប្រភព​ដដែល​បន្ដ​ថា បុរស​ជា​ប្ដី​នេះ​ពេល​ដើរ​ផឹកស៊ី​ស្រវឹង​អស់​លុយ​តែង​មក​ខ្វេះ​យក​លុយ​ពី​ ប្រពន្ធ​ ដែល​​កំពុង​អង្គុយលក់​នំចំណី​​។ ​​ប្ដី​ប្រពន្ធ​មួយគូ​នេះ ចាប់តាំងពី​បាន​គ្នា​ មិន​ដែល​​បានសេចក្តី​សុខ​ទេ ព្រោះ​​​ប្តីតែង​តែ​​សុំ​លែង​លះ​ជាច្រើន​លើក​ច្រើនសា​​មក​។ មិន​បាន​ប៉ុន្មាន​ខែ​​ផង​ នៅ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា បុរស​ជា​ប្តី​បានសុំ​​ជុំ​វិញ​ តែ​ប្រ​ពន្ធ​មិន​ព្រម​​​ក៏ឡើង​ទៅកាប់​​​ប្រពន្ធ​​​ និងម្តាយក្មេក​ដល់​លើ​ផ្ទះ​។ ជន​ល្មើស​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​បញ្ជូន​​ទៅ​អធិ​ការ​ដ្ឋាន​​ដោះ​ស្រាយ ​​តាម​​​នី​តិ​វិធី​៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

កម្មករ​​ទូកនេសាទ​​​សមុទ្រ​កែប​​រន្ទះ​បាញ់​​​ស្លាប់​ម្នាក់​​​​សន្លប់​​៣នាក់​

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៤:៣២

ខេត្ត​កែប​​​​​ ៖ ​កម្មករ​អ្នកនេសាទ​សមុទ្រ​ដាក់​​​​លប​ក្តាម​​​​មួយគ្រឿង​មានគ្នា​​​​​៤នាក់ ​​ត្រូវរន្ទះបាញ់​​ស្លាប់ និង​សន្លប់​នៅលើ​ទូក​យ៉ាង​អាណោច​អាធ័ម​​បំផុត ​​កាលពីវេលាម៉ោង​​​​៦​និង​​២០នាទី​ល្ងាច​ថ្ងៃទី​​​១៧ វិច្ឆិកា ​​២០១១ ​​ខណៈពួក​គេ​កំពុង​ស្រាវ​​​​​លប​ពេល​មេឃ​​កំពុង​ភ្លៀង។

សមត្ថកិច្ច​​​នគរបាល​ប៉ុស្តិ៍​​​បច្ចេក​ទេស​​​​រួមនិង ​កម្លាំង​​​​កង​រាជអាវុធហត្ថ​​​​ខេត្ត ​ក្រុង​​​បាន​ចុះទៅ​ពិនិត្យ​​​ធ្វើកោសល្យ​​វិច័យ​​ ហើយ​បាន​​ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​​​បាត់បង់ជីវិត​​​​​ពិតជា​រន្ទះបាញ់​ មែន ​គឺ​​​រោលខ្លួន​​ឡើង​ខ្មៅ ព្រមទាំង​​ទន់​​​​ខ្លួន​ដូច​ពស់​ថ្លាន់​រឹត​។ ចំពោះអ្នក​​​រង​របួស​​ដែល​សន្លប់​​​ខ្លះ​ត្រូវ​ជើង​​ទាំង​សង​ខាង​ ខ្លះត្រូវ​មុខ​ស្នាម​អុចៗរីឯ​ទូក​ក៏ត្រូវ​​​សុស​​ដូច​ត្រូវបំបែង​​គ្រាប់​ បែកផ្នែក​ខាង​ក្រោម និង​ចំហៀង​។​ តាម​សម្តី​ជន​រងគ្រោះម្នាក់​​​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​​ខាង​លើ​​មានភ្លៀង​​​រលឹម​តិចៗ ​​ហើយ​​ពួកគេ​​នៅលើ​ទូក​ទាំង​​៤នាក់​​កំពុង​ស្រាវ​លប​ចាក់​ក្តាម​​​ដាក់​ ក្នុងទូក ក៏ស្រាប់តែ​​​រន្ទះបាញ់​សន្លប់​បាត់​​ស្មារតី​ទាំងអស់​គ្នា​​ទៅ​។

សមត្ថកិច្ច​​​ឱ្យដឹង​ដែ​រ​ថា ​​អ្នកស្លាប់​​ និងអ្នក​រង​របួសក្នុង​​ហេតុការណ៍​ខាងលើ​​ មាន​​១-ឈ្មោះ​​​ញ៉ាំង​ ជឿន ភេទប្រុស​​ អាយុ​​៣១​ឆ្នាំ​(ស្លាប់)​ ​​២-ឈ្មោះ​​មុត រ​ងរបួស​ជើង​ទាំង​សង​ខាង ​ អ្នក​ទាំង​​​​២​នៅ​ភូមិ​​​​កំពង់ត្នោត ​​ឃុំ​កូនសត្វ ​​ស្រុក​ទឹកឈូ ​ខេត្ត​កំពត ៣-ឈ្មោះ​​​​អ៊ុត ​សុភា ភេទ​ប្រុស​ អាយុ​​២២​ឆ្នាំ​ រស់​នៅភូមិ​ថ្មី សង្កាត់​​​ព្រៃធំ ក្រុង​កែប (​អ្នក​បើក​ទូក​) ​៤-ឈ្មោះ​​​អ៊ាង ​ង៉ាន់ ភេទប្រុស អាយុ​​​​១៣​ឆ្នាំ ​មានទីលំនៅ​ភូមិថ្មី ​សង្កាត់ព្រៃ​​ធំ ក្រុង​កែប ​៕

សូមអរគុណ!!!

ដកស្រង់ពី កោះសន្តិភាព

អត្ថបទដោយ៖ សៅ ចាន់អេលីត

តូចចិត្ត​​នឹង​ប្រពន្ធ​​​កូន​​រត់​​ចោល​​ទៅ​ប្រទេស​​ថៃគិតខ្លី​​​​ចង​.កធ្វើ​​អត្តឃាត

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៣:១១

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរសម្នាក់ដែល​រស់​នៅក្នុងសភាពឯកោ​​ បានធ្វើអត្តឃាតដោយ​ចង.ក​នៅនឹង​ខ្ទមរបស់ខ្លួន ហើយត្រូវ​បាន​​​អ្នក​​​ជិត​ខាង​​​​ប្រទះ​ឃើញ​កាលពីវេលាម៉ោង៤ទៀប​ភ្លឺថ្ងៃទី​ ១៦ ខែវិច្ឆិកា នៅភូមិអូរសំព័រ ឃុំអូរ​សំព័រ ស្រុកម៉ាឡៃ ។

បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍ឃុំ​ អូរសំព័របានឱ្យដឺងថា បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចពីហេតុការណ៍ខាង​លើរួចមក លោកក៏ដឹកនាំកម្លាំងនគរបាល​ប៉ុស្តិ៍ចុះទៅត្រួតពិនិត្យសពបុរសរូប​នេះ​​នៅ​ កន្លែងកើតហេតុ ។ សមត្ថកិច្ចបានធ្វើ​កោសល្យ​វិច័យឃើញថា បុរសរងគ្រោះពិតជា​ធ្វើអត្ត​ឃាត​ដោយចង.ក​​ប្រាកដ​មែន ។

លោកនាយប៉ុស្តិ៍បានឱ្យដឹង​ទៀតថា បុរស​​រូបនេះ​​ឈ្មោះ​​សឿន សួន ​អាយុ​​​៤៤ឆ្នាំ ហើយ​អ្នកជិតខាងអះអាងថា មូល​ហេតុនៃការ​ចង.ក​សម្លាប់ខ្លួននេះ​គឺប្រហែលជាខឹងប្រពន្ធ​របស់​ខ្លួន​ នាំកូន២នាក់រត់ចោលផ្ទះទៅ​ប្រទេសថៃ ទុកឱ្យ​គាត់រស់នៅម្នាក់់ឯងក្នុងខ្ទម​​កម្សត់​យ៉ាងកណ្តោច​កណ្តែង។​កន្លងមក គ្រួសារនេះរស់នៅមិនសូវ​ចុះសម្រុងនឹង​គ្នា​ទេ​បុរសរងគ្រោះតែងប្រចណ្ឌ​នឹង​​ ប្រពន្ធ​ហើយផឹកស្រាស្រវឹងរករឿងធ្វើបាប​ប្រពន្ធ ។ ដោយទ្រាំមិនបានចំពោះទង្វើរបស់ប្តី​បែបនេះទើបប្រពន្ធនាំកូនរត់ចេញពីផ្ទះទៅ​ ប្រទេសថៃបាត់ទៅ។

ក្រោយពីត្រួតពិនិត្យរួច​សមត្ថ​កិច្ចក៏បាន​ប្រគល់​សាកសពបុរសរងគ្រោះ​ជូនដល់អាជ្ញាធរ​ភូមិនិងញាតិមិត្តបងប្អូន​យកធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដកស្រង់ពី កោះសន្តិភាព

សូមអរគុណ!!!

អត្ថបទដោយ៖ សៅ ចាន់អេលីត

បើក​ម៉ូតូ​​បុករបាំង​​​​ដែក​ចែក​ផ្លូវ​​ស្លាប់​​នារីម្នាក់​​​នៅ​កន្លែង​​​កើត​ហេតុ​

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៣១

រាជធានីភ្នំពេញ​ ​៖ នារីម្នាក់ស្លាប់​ភ្លាម នៅនឹងកន្លែងកាលពី​វេលាម៉ោង៣និង១០នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ពេល​នាង​និងមិត្តភក្តិជិះមូ៉តូមា៉កអាយខន​ជ្រុល​ទៅបុករបាំង​ ចែកផ្លូវលើមហាវិថីព្រះសីហនុមុខ​ផ្ទះ​លេខ២៩Eo ស្ថិតក្នុងភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នគរបាលឱ្យដឹងថា នារីរងគ្រោះឈ្មោះនឹត ស្រីម៉ុច អាយុ១៨ឆ្នាំ ​បម្រើការងារនៅហាង​ខារ៉ា​អូខេ ស្រុកកំណើតនៅ​ភូមិកោះស្វាយ ឃុំត្រពាំង​ជង ស្រុកបាកាន ខេត្ត​ពោធិ៍សាត់ស្នាក់នៅផ្ទះ​ជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ។

យោងតាមរបាយការណ៍សមត្ថកិច្ចឱ្យដឹង​ថា នារីរងគ្រោះនិងមិត្តភក្តិឈ្មោះអឿង គន្ធា បានខ្ចី​ម៉ូតូអ្នករួមការងារជិះដើរលេងមាត់ទន្លេ ហើយ​ដល់វិមានឯករាជ្យក៏បត់ទៅទិសខាងលិច​តាម​ មហាវិថីព្រះសីហនុក្នុងល្បឿនលឿនទាំង​​​មាន​​ជាតិស្រវឹងក្នុងខ្លួន​ លុះដល់មុខផ្ទះលេខ២៩Eo ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញជ្រុល ចង្កូច ទៅបុករបាំងដែកចែកផ្លូវពេញទំហឹង ។​ការបុកនោះបណ្តាលឱ្យអ្នកបើកមូ៉តូបើុងទៅបុក​នឹងកំពូលស្រួច របាំងដែកចំក្រោមដោះខាង​ស្តាំបណ្តាលឱ្យស្លាប់ភ្លាម​​ រីឯអ្នករួម​ដំណើរ​របួសស្រាល ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់​​ត្រូវ​បានយក​ទៅតំកល់នៅឈាបនដ្ឋានវត្តទឹកថ្លារង់​ចាំសាច់​ញាតិទៅទទួល ៕

ដកស្រង់ពី កោះសន្តិភាព

សូមអរគុណ!!!

អត្ថបទដោយ៖ សៅ ចាន់អេលីត

បុរសម្នាក់​​សង្ស័យជា​ចោរ​​​បានលោត​​ពី​លើ​ផ្ទះ​​​ជាន់ទី​៣ របស់​​លោក​ឧត្តមសេនីយ៍​​ឯក

ចាន់ អ៊ាន​

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៤៨

រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​ដែលគេ​សង្ស័យ​ថា ជា​ចោរ​បាន​​លោតពីលើ​​ផ្ទះជាន់ទី​៣ ​របស់​លោក​ឧត្តមសេនីយ៍​ឯក​ចាន់ ​អ៊ាន ​​អគ្គ​ស្នង​​ការ​​​រង​នៃ​​អគ្គ​ស្នង​ការដ្ឋាន​​​នគរបាលជាតិ ដែល​​មានទីតាំង​ស្ថិត​នៅ​​​ផ្ទះលេខ​​​​១២Eo ផ្លូវ​​លេខ​​​២៦៤ ភូមិទី​៣ សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​កាល​ពីវេលា​ម៉ោង​​​​​​៦​​ព្រលប់​ថ្ងៃទី​​​​១៧ វិច្ឆិកា ​បណ្តាល​ឱ្យ​ស្លាប់ ​ខណៈ​​ដែលបុរស​​នោះ​​​ព្យា​យាម​​​​រត់គេច​​ខ្លួន​។

យោង​តាម​របាយការណ៍​​​សមត្ថកិច្ច​​​​​ឱ្យ​​ដឹង​ថា ​នៅវេលាម៉ោង​​​​៦​ល្ងាច​ថ្ងៃទី​​​១៧ វិច្ឆិកា មាន បុរសម្នាក់​​ស្លៀក​ខោ​​ប៉ារ៉ាជើង​វែង ពាក់អាវ​ដៃ​​​វែង ពណ៌​​​​ផ្ទៃមេឃ ​​អាយុជាង​​​​២០​ឆ្នាំ ​បាន​បើក​ទ្វារ​​​​របង​ផ្ទះ​លេខ​​១៥៤Eo ផ្លូវ​លេខ​​​១៩ ក្រុម​ទី​​​១៧ ភូមិ​​​​​៣ សង្កាត់ចតុមុខ ​ខណ្ឌដូនពេញ ហើយ​​​ក៏បានជួប​នឹង​សន្តិសុខ​​​អឹម​ភី​អេ ​ជា​អ្នក​យាម​​​ផ្ទះ​​ឱ្យ​ជន​បរទេស​ ពេលនោះ​​​​សន្តិសុខ​​​បាន​សួរ​នាំ​ តែ បុរស​នោះ​​មិន​​ឆ្លើយ​​​​ថែមទាំង​​​​វាយទៅ​​​លើ​សន្តិសុខ​​ទៀត ​បន្ទាប់​មក​​ បុរស​នោះ​ក៏​ដើរ​ទៅ​​​ក្រោយ​ឡើងទៅលើ​ដំបូល​ផ្ទះបាយ​លេខ​១៤Eo ផ្លូវ​លេខ​​​​​២៦៤ និង​បាន​ឡើង​ឆ្លង​ចូល​​​ផ្ទះ​​​លេខ​​១២Eo ផ្លូវ​លេខ​​២៦៤ រួច​ចូល​​តាមទ្វារ​​​វេរ៉ង់​ដា ជាន់ទី​១ រត់ឡើង តាម​ជណ្តើរ​​​ឡើងទៅ​ជាន់ទី​៣ លោត​ចុះ​មកក្រោម​តាម​​បង្អួចក៏​​​បណ្តាល​ឱ្យ​ស្លាប់​​។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន បង្ហើបឱ្យ​ដឹងថា មុនពេលដែលបុរសសង្ស័យ​ខាងលើធ្លាក់​ដល់ដីស្លាប់នោះគឺគេបានឮស្នូរ កាំភ្លើងផ្ទុះមួយគ្រាប់តែមិនដឹងថា​អ្នកណា
បាញ់នោះទេ។ នគរបាលមូលដ្ឋានបានបញ្ជាក់ ថា ជនសង្ស័យដែលលោតពីលើផ្ទះលោក​ឧត្តម​សេនីយ៍ឯក​ចាន់ អ៊ាន នោះមិនស្គាល់អត្ត​សញ្ញាណ​ទេ ហើយក៏មិនមានករណីផ្ទុះអាវុធនៅ​ចំណុចខាងលើនោះដែរ សព​ត្រូវ​​បានសមត្ថ​កិច្ច​​យកទៅតម្កល់​​​នៅ​ឈាបនដ្ឋាន​​វត្តទួលសង្កែ​៕

ដកស្រង់ពី កោះសន្តិភាព

សូមអរគុណ!!!

អត្ថបទដោយ៖ សៅ ចាន់អេលីត

13 comments on “ពត៌មានក្នុងប្រទេស

  1. Pingback: សុំ​ប្រពន្ធ​លែង​លះ​​​រួច​សុំ​រស់​នៅជុំវិញ​​​មិន​ព្រម​​លប​ចូល​​កាប់ម្តាយក្មេក និងប្រពន

  2. និសិ្សត​មួ​យ​ពាក់​វ៉ែន​តា​ដូ​ចជា​ប្រហែល​មុខ !

  3. Pingback: ជនបរទេស​​​ម្នាក់​​​ទៀត​​​ហើយ​​​ដេកស្លាប់់​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្ទះ​​ដួល | konkhmerosjar

  4. Pingback: ចេញពី​ហូប​ការ​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​ស្លាប់​២ របួស​ធ្ងន់​២ | konkhmerosjar

  5. Pingback: និស្សិត​ផ្នែក​អាយធី​ម្នាក់​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​​ពី​បទ​យក​​រូប​ថតសង្សារ​​អាក្

  6. Pingback: បាឡែន​បុក​ជា​មួយ​ឡិច​ស៊ីស LX470 ធ្វើ​​ឱ្យ​ឡិច​ស៊ីស​​ក្រឡាប់​​៤​ត្រឡប់​ | konkhmerosjar

  7. Pingback: ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ចែក​ផ្លូវ​របួស​ធ្ងន់​​ម្នាក់ និង​​ស្រាល2នាក់ | konkhmerosjar

  8. Pingback: ទៅដាក់​មង​ដេក​នៅលើ​ផ្លូវ​ដែក​​ត្រូវ​រថភ្លើង​​កិន​ស្លាប់ | konkhmerosjar

  9. Pingback: រទះ​ឃើញ​បុរស​ម្នាក់​ចង.ក​ស្លាប់ ​នៅ​នឹង​ដើម​ស្លែង​វល្លិ | konkhmerosjar

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s